24/07/2018 11:21 GMT+7 Email Print Like 0

អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong អញ្ជើញ​បំពេញទស្សនកិច្ច​ការងារនៅ​ខេត្ត Gia Lai​


 លោក Tran Quoc Vuong អញ្ជើញជូនអំណោយចំពោះប្អូនកុមារមានស្ថានភាពលំបាកនៅខេត្ត Gia Lai (ប្រភពរូបភាព៖ TTXVN) 

 ក្នុងរយៈពេលពីរថ្ងៃគឺ​ថ្ងៃទី២១-​២២ ខែកក្កដា ឆ្នាំ​២០១៨ លោក Tran Quoc Vu​ong សមា ជិកការិយាល័យ​នយោបាយ​ និងជាអចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្សកុម្មុ​យនិស្តវៀតណាម បានរួមជាមួយក្រុមការងារម​ជ្ឈិម បាន​​អញ្ជើញ​ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ​Gia Lai ស្តីពីលទ្ធផលអនុវត្តន៍​សេចក្តីសម្រេច​ចិត្ត​មហា​សន្និបាត​​លើកទី១២​ របស់បក្សនិងសេចក្តីសម្រេចចិត្ត​នៃមហាសន្និ បាតលើកទី១៤រ​បស់​គណៈ​កម្មាធិការ​បក្ស​ខេត្ត​។
 
លោក Tran Quoc Vuong ក៏បានក្រើនរំលឹកឲ្យខេត្ត Gia Lai ផ្តោតសំខាន់លើការងារអភិវឌ្ឍន៍កសិកម្ម ឧស្សាហកម្ម​បច្ចេកវិទ្យាខ្ពស់ ដោយបង្កើន សមាមាត្រនៃឧស្សាហ កម្ម កែច្នៃជ្រៅដើម្បីបង្កើនតម្លៃផលិតផល រួមចំណែក​លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន។ មុននោះ លោក Tran Quoc Vuong បាន​អញ្ជើញ​ទៅ​ទស្សនា​ស្រុក Chư Puh និងទីក្រុង Pleicu ជូនអំណោយសម្រាប់គ្រួសារមានគុណូបការៈចំពោះប្រ ទេស​ជាតិ​ក្នុង​ឱកាស​​អបអរ​សាទ​រ​ទិវាយុទ្ធជនពិការ - យុទ្ធជនពលីថ្ងៃទី ២៧ កក្កដា​ ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ