29/10/2016 07:08 GMT+7 Email Print Like 0

អចិន្ត្រៃយ៍គណៈលេខាធិការលោក Dinh The Huynh ជួបសម្តែង​ការ​គួរ​សម​អគ្គ​លេខាធិការ​អ.ស.ប​


លោក Dinh The Huynh ជួបសម្តែងការគួរសមអគ្គលេខាធិការអ.ស.ប លោក Ban Ki-moon

ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សនកិច្ច​អាមេរិក នាថ្ងៃទី២៧ ​ខែតុ​​លា ឆ្នាំ​២០១៦ លោក Dinh The Huynh អចិន្ត្រៃយ៍​គណៈលេខាជិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយ​និស្តវៀត​ណាម បានអញ្ជើញទៅទស្សនា​ទីស្នាក់​ការ​អ.ស.បប្រចាំ​នៅទីក្រុង​ញូវ​យ៉ក​និង​ជួប សម្តែង​ការ​គួរសមអគ្គលេខាធិការអ.ស.ប លោក Ban Ki-moon ។ នៅទី​នេះ​លោក​​ Dinh The Huynh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយ​​ឧបត្ថម្ភ ដ៏ថ្លៃថ្នា​ដែល​អង្គ​ការ​អ.ស.ប​ផ្តល់​ឲ្យវៀតណាម សម្រាប់ជួយវៀតណាំមជំ​នេះពុះ​ពារ​នូវ ផល​វិបាក​ក្រោយ​សង្គ្រាម​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ លោក Dinh The Huynh មាន​បំ​ណង​ថា អ.ស.បនឹង​បន្ត​គាំទ្រ​និង​រឹត​បន្តឹង​កិច្ច​សហប្រតិ​បត្តិការ​​ជួយ​វៀតណា​ម​រក្សា នូវ​សមិទ្ធិនៃ​គោល​ដៅអភិវឌ្ឍន៍​សហសវត្ស (MDGs) រួមទាំង​អនុវត្ត​របៀបវារៈ២០៣០​ ស្តីពីការអភិវឌ្ឍន៍និរន្តរភាពនិងទប់ទល់ជាមួយបម្រែ​បម្រួល​អាកាសធាតុ។

​រីឯខ្លូនវិញ អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon មានបំណងថា វៀត​ណាម​នឹង​បន្ត​កិច្ច​សហប្រតិ​បត្តិការ​មោះមុត​ ជាមួយអ.ស.បលើបណ្តាសកម្មភាពរួម​ ក្នុង​នោះ​មាន​សកម្មភាព​រក្សា​សន្តិភាព រួម​ចំណែក​យ៉ាង​សកម្ម​ចូល​ក្នុង​ការ​កសាង ​និងអនុ​វត្ត ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​នូវ ​បញ្ហា​ស្នូល​មួយ​ចំនួន​ ក៏ដូច​ជាកម្ម​វិធី​ដទៃ​​របស់​អ.ស.បនា ពេលខាងមុខ។ លោក Ban Ki-moon មានបំណងចង់ឲ្យភាគីទាក់​ទិននានា ជួបសន្ទនា ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី សមស្របទៅនឹងធម្មនុញ្ញ​អ.ស.ប និងច្បាប់​អន្តរជាតិ ព្រម​ទាំង​សម្តែង​នូវ​ការ​ស្រុះ​ចិត្ត​គំនិត​លើទស្សនៈ​ របស់​វៀតណាមក្នុងការដោះស្រាយរាល់បញ្ហាសន្តិសុខ​តំបន់ ដែល​ក្នុងនោះមានបញ្ហា​សមុទ្រ​ខាង​កើតផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ