05/03/2015 10:17 GMT+7 Email Print Like 0

អង្គភាពអាជីវកម្ម FDI ចង់ឲ្យកែលំអរហេដ្ឋានរចនាសម្ព័ន្ធវិនិយោគសំរាប់ប្រភពធនធានមនុស្ស


អង្គភាពអាជីវកម្ម FDI ចង់ឲ្យកែលំអរហេដ្ឋានរចនាសម្ព័ន្ធវិនិយោគសំរាប់ប្រភពធនធានមនុស្ស (tuoitre.com)
នាព្រឹកថ្ងៃទី៤ ​ខែមិនា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជួបប្រាស្រ័យ​ជាមួយអង្គភាព​អាជីវកម្ម​បរទេស​។ នៅជំនួបសន្ទនានេះ ថ្នាក់ដឹកនាំទីក្រុង​ហូជីមិញបានវាយតំលៃខ្ពស់តួនាទីរបស់អ​ង្គ​ភាព​អាជីវកម្ម​មាន​ទុនវិនិយោគ​បរទេសក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុង។ អង្គភាពអាជីវកម្មបរទេស​ជា​ច្រើន​បាន​ចាត់ទុកថា ដើម្បីបង្កើនការទាក់ទាញវិនិយោគបរទេស ទីក្រុងត្រូវ​កែ​លំអរហេដ្ឋានរចនា​សម្ព័ន្ធគមនាគម​និ​ង​វិនិយោគបណ្ដុះបណ្ដាលប្រភព​ធនធានមនុស្ស ពិសេសគឺប្រភពធនធានមនុស្សបច្ចេកទេសខ្ពស់។

នាបច្ចុប្បន្នទីក្រុងហូជីមិញបាននាំមុខក្នុងទូទាំងប្រទេសអំពីការទាក់ទាញ​ទុនវិនិយោគបរទេស ដោយ​មាន​គំរោងការ​ជាង៥៣០០គំរោងចំនួនទុន​វិនិយោគ​សរុបជាង៣៦ពាន់លានដុល្លារអាមេរិក៕ 

 
តាម VOV5- វិទ្យុស​ម្លេង​វៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ