28/12/2015 09:18 GMT+7 Email Print Like 0

អង្គភាពអាជីវកម្ម អាជីវករជាអាណិកជនអភិវឌ្ឍន៍រួមជាមួយប្រទេសជាតិ

អង្គភាពអាជីវកម្ម អាជីវករជាអាណិកជនអភិវឌ្ឍន៍រួមជាមួយប្រទេសជាតិ។ នេះគឺជា​ប្រធានបទ​នៃសិក្ខា​សាលា​ដែល​បាន​រៀបចំឡើង ដោយគណៈកម្មាធិការរដ្ឋអំពីជនវៀតណាមនៅឯបរទេស ចំណុះក្រសួងការបរទេស នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរ ទេស​និង​ជា​ប្រធាន​គណៈ​កម្មាធិការរដ្ឋ អំពីជនវៀតណាមនៅឯបរទេសលោក Vu Hong Nam បានសង្កត់ធ្ងន់ថា នា​ពេលកន្លងទៅ វៀត​ណាមបានបំពេញបន្ថែមធ្វើវិសោធនកម្ម​នូវគោលនយោបាយជាច្រើនឲ្យកាន់តែ​បើក​ចំហរ​ដូចជា៖ ច្បាប់ ជនជាតិធ្វើវិសោធ​នកម្មឆ្នាំ២០១៤អនុញ្ញាត្តិឲ្យអាណិកជន រក្សានិងចុះ​ឈ្មោះត្រឡប់​សញ្ជាតិ​វៀត​ណាម​​វិញ ច្បាប់ដីធ្លីនិងច្បាប់លំនៅដ្ឋានថ្មីអនុញ្ញាត្តិឲ្យ អាណិកជននៅពេលឆ្លង​ដែនចូលវៀតណាម បាន​ទិញលំ​នៅដ្ឋាន​​ហើយ មានសិទ្ធិប្រើប្រាស់ កម្មសិទ្ធិ​ផ្ដូរដូចជាពលរដ្ឋនៅក្នុងប្រទេស ច្បាប់វិនិយោគ និងច្បាប់​អង្គ​ភាព​អាជីវ​កម្ម​ធ្វើ​វិសោធនកម្ម បង្កលក្ខណៈងាយស្រួលយ៉ាង អតិបរមាសំរាប់បរិយាកាសវិនិយោគធ្វើអាជីវកម្ម ជាដើម។

ដើម្បី​បង្កើនប្រសិទ្ធិភាពសហប្រតិបតិ្តការ រវាងអង្គភាពអាជីវកម្មវៀតណាមនៅក្នុងនៅ ក្រៅប្រទេស លោក Bui Dinh Dinh ឯកអគ្គរដ្ឋទូត អនុប្រធាននិងជាអគ្គលេខាធិការសមាគមអាជីវករវៀតណាម នៅ​ឯបរទេស​បាន​ចាត់​ទុក​ថា ត្រូវការកសាងគេហទំព័រមួយ អំពីបញ្ជីឈ្មោះអង្គភាពអាជីវកម្មវៀតណាមនៅឯបរទេស។ ក្នុង​នោះ​បញ្ជី​ឈ្មោះ​អង្គ​ភាពអាជីវកម្មវៀតណាម នៅក្នុងនៅក្រៅប្រទេសត្រូវបាន​បែងចែកយ៉ាងជាក់ស្ដែង តាម​តំបន់​ភូមិ​សាស្ត្រ ជំនាញ​អាជីវកម្ម និងតួនាទី​ធ្វើ​សកម្មភាព​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ