16/01/2015 09:29 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មអ៊ីតាលីវាយតំលៃខ្ពស់ចំពោះឱកាសវិនិយោគនៅវៀតណាម


អង្គភាពអាជីវកម្មអ៊ីតាលីវាយតំលៃខ្ពស់ចំពោះឱកាសវិនិយោគនៅវៀតណាម

នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ សិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការ​វៀតណាម-អ៊ីតាលី ត្រូវ​បាន​ប្រារព្វ​ឡើង​នៅ​ទី​ក្រុង​Rome (អ៊ីតាលី) ​ដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃ៖បណ្តាទិវាវប្បធម៌វៀតណាមនៅ Rome ។ ថ្លែងមតិនៅទីនេះ ឯក​អគ្គ​រដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក ​Nguyen Hoang Long បានចាត់ទុកថា៖ នាពេលថ្មីៗនោះ ​អ៊ី​តាលីនិង​វៀត​ណាមបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រ នោះគឺជាឱកាសធំ ១ ដើម្បីប្រទេសទាំងពីរជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង​បង្កើនការវិនិយោគរបស់អ៊ីតាលីនៅវៀតណាម។ ឆ្នាំ ២០១៤មានអង្គភាពអាជីវកម្ម​ជាច្រើន មកស្រាវជ្រាវ​វិនិយោគ​​នៅវៀតណាម។ វៀតណាមក៏បានបង្កើនការស្វែងរកដៃគូសេដ្ឋកិច្ចនៅអ៊ីតាលី តាម​រយៈការបើកការិយា
ល័​យ​​​​ពាណិជ្ជកម្មនៅទីក្រុង Milan ផងដែរ។

ដំណាងសេដ្ឋកិច្ចរបស់តំបន់ Laizio លោក Guido Fabiani បានអះអាងថា៖ តំបន់នឹងមានកម្មវិធីផ្សព្វផ្សាយ វិនិយោគ​នៅ​​វៀតណាម ដើម្បី​ទាក់ទាញអង្គភាពអាជីវកម្មនៅក្នុងតំបន់ ស្វែងរកឱកាស​ធ្វើអាជីវកម្មជា​មួយ​ដៃ​គូ​វៀត​ណាម​នា​នា​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ