27/07/2016 08:55 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មអេហ្ស៊ីបមានបំណងសហប្រតិបត្តិការធ្វើអាជីវកម្មជាមួយដៃគូវៀតណាម


អង្គភាពអាជីវកម្មអេហ្ស៊ីបចូលរួមសិក្ខាសាលាឧទ្ទេសនាមអំពីទីផ្សាររបស់វៀតណាម

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍​ជួបប្រាស្រ័យវប្បធម៌​វៀតណាម-អេហ្ស៊ីប ដែល​កំពុង​ប្រព្រឹត្ត​ទៅនៅក្រុង El Gouna ខេត្ត​សមុទ្រ​ក្រហម នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថានទូត​វៀត​ណាម នៅអេហ្ស៊ីប​បាន​រួម​សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​ខេត្ត សមុទ្រ​ក្រហម​បានរៀប​ចំសិក្ខាសាលា​ដោយប្រធាន​បទ “ទីផ្សារវៀត​ណាម​៖ សក្កានុភាព​និង​ឱកាស​ធ្វើអាជីវកម្ម​” សំដៅឧទ្ទេសនាម​នូវឱកាសសហ​ប្រតិបត្តិ​ការ រវាង​អង្គភាព​អាជីវកម្ម នៃ​ប្រទេស​ទាំងពីរ និងពន្លឿនវិនិយោគពាណិជ្ជកម្មទេ្វភាគី។ ថ្លែងមតិ​នៅសិក្ខាសាលា​នេះ ឯកអគ្គរដ្ឋ​ទូតវៀត​ណាម​ប្រចាំ​នៅ​អេហ្ស៊ីប លោក Do Hoang Long បានឲ្យដឹង​ថា វៀត​ណាមនិង​អេហ្ស៊ីបមាន​សក្កានុ​ភាព សហប្រតិបត្តិការ​យ៉ាងធំធេងលើវិស័យ​ក​សិកម្ម​រុក្ខកម្ម ជលផល រុករករ៉ែនិង ទេសចរណ៍។ ដោយហេ​តុ​នេះ ស្ថាប័ននា​នានៃភាគី​ទាំង​ពីរ​ គប្បីយកចិ​ត្ត​ទុក​ដាក់ ស្វែង​រក​ដំណោះ​ស្រាយ​សំដៅនាំ​មក​នូវ​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​នីមួយៗ​។ លោក Do Hoang Long មាន​បំណង​ជម្រុញ​ កិច្ចសហប្រតិបត្តិការ​រវាង​ទីក្រុង Da Nang របស់វៀតណាម ជាមួយខេត្តសមុទ្រក្រហម​របស់អេហ្ស៊ីប នាពេល​ខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ