22/08/2015 12:34 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មវៀតណាម-ឆែកស្វែងរកឱកាសសហប្រតិបត្តិការ


អង្គភាពអាជីវកម្មវៀតណាម-ឆែកស្វែងរកឱកាសសហប្រតិបត្តិការ (VNP)

នាថ្ងៃទី២០ខែសីហាឆ្នាំ២០១៥ អង្គភាពអាជីវកម្មជិ​ត៨០នៃទីក្រុងហាណូយនិង​សាធារណៈ​រដ្ឋ​ឆែក​ដែល​ធ្វើ​សកម្មភាព​ក្នុងវិស័យ​តម្បាញកាត់​ដេរ​ស្បែកជើង​ បាន​មាន​ជំនួប​ប្រាស្រ័យ​ផ្លាស់​ប្តូរលទ្ធភាព​សហ​ប្រតិបត្តិការ​និង​វិនិយោគ​ចូលមក​ទីផ្សារ​របស់​គ្នានៅសិក្ខាសាលាមួយ​នៅរដ្ឋធានី Praha ឆែក។ តាម​នាយកមន្ទី​រ​ឧស្សាហ​ពាណិជ្ជ​កម្ម​ហាណូយ លោក Le Hong Thang ថា ការជ្រៀត​ចូលទីផ្សារ​សាធារណៈ​ឆែកនឹង​ជួយ​ឲ្យ​អង្គ​ភាព​អាជីវកម្ម​វៀត​ណាម​ងាយទាក់ទង នឹងទីផ្សារទូលាយជាង។

“ពន្លឿន​ពាណិជ្ជកម្ម​ចូល​ទីផ្សារ​ប្រពៃណី ដូច​ជាអឺរ៉ុបខាង​កើត​ជន​គ្រប់​រូប​ស្មាន​ថាចាស់ ប៉ុន្តែ​ថ្មីទាំង​ស្រុង​ពី​ព្រោះ​​នេះជាច្រក​ទ្វារ ដើម្បី​ចូលទីផ្សារអឺរ៉ុបយ៉ាងលឿន​បំផុត។ សាធារណៈ​រដ្ឋឆែក​ជាទីផ្សារ​មាន​ចំនួន​ប្រ​ជា​ជន​​៩០​លាននាក់​ និងទីផ្សារ​នេះសមស្រប​នឹងគុណភាព នៃទំនិញវៀតណាម តំលៃទំនិញវៀត​ណាម។ យើង​​ចូល​ជាយ​នៃ EU ​គឺយើង​នឹងឈានចូលទីផ្សារ EU បាន។”

នៅសិក្ខាសាលា តំណាងនៃងង្គភាពអាជីវកម្មឆែក យកចិត្តទុកដាក់ទៅលើ​ប្រភេទ​ក្បូរក្បាច់​គុណភាព​ផលិត​ផល​នៃវៀតណាម ដែលបាន​ឧទ្ទេសនាម៕

 

តាមVOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ