26/08/2015 09:43 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ


អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០១៥ នៅទី​ក្រុងហាណូយ ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋ​មន្ត្រីការ​បរទេស​វៀត​ណាម លោក Pham Binh Minh បាន​អញ្ជើញទទួល​ជួប​ លោក Volker Kauder ប្រធាន​គណៈ​ប្រតិភូ​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​/សង្គមកិច្ច​កាតូលិក​​ ( CDU / CSU) ក្នុង​រដ្ឋសភាអាល្លឺ​ម៉ង់។ នៅទី​នេះ លោក Pham Binh Minh​បាន​អះអាង​ថា៖ វៀតណាម​ជានិច្ច​កាល​គោរព និង​យកចិត្ត​ទុកដាក់​ដល់​ការអភិ​វឌ្ឍន៍​ទំនាក់​ទំនង​ជាមួយ​អាល្លឺ​ម៉ង់​ ដែល​ជាប្រទេស​ដើរ​តួនាទី​ដ៏សែន​សំខាន់​នៅ​អឺរ៉ុប និង​លើពិភព​លោក។ លោក Volker Kauder បាន​អះអាង​ថា៖ រដ្ឋសភាអាល្លឺម៉​ង់​ជានិច្ច​​កាល​គាំទ្រ និង​ខំប្រឹង​ប្រែងជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ ដើម្បី​ផល​ប្រ​យោជន៍​សំរាប់​ប្រទេសទាំង​ពីរ។ ភាគី​ទាំងពីរ​បាន​ស្វាគមន៍​ការ ដែល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀត​ណាម និង EU នឹង​បានចុះហត្ថលេខា​យ៉ាង​ឆាប់ៗ ហើយ​ឯកភាព​បន្តជំរុញ​ស្ថាប័ន និង​អង្គភាព​អាជីវកម្ម​នៃ​ប្រទេសទាំង​ពីរ បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ ពង្រីក​ឧត្តមភានិង​ពសក្ដានុ​ភាព​របស់​ភាគីទាំង​ពីរ នាំ​ទំនាក់​ទំនង​យុទ្ធសាស្ត្រវៀត​ណាម-អាល្លឺម៉ង់ កាន់តែ​អភិវឌ្ឍន៍​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ