14/09/2015 09:51 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មវៀតណាមជួយឧបត្ថម្ភជនក្រីក្រនៅកម្ពុជា

រួមជាមួយអង្គភាពអាជីវកម្មវៀតណាមនានាដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា ក្រុមហ៊ុនភាគហ៊ុនជី Binh Dien ដែលជាក្រុមហ៊ុនកំពុងស្រូបយកទីផ្សារជួរមុខនៅកម្ពុជា បានមានសកម្មភាពជាក់ស្ដែងសំដៅជួយឧបត្ថម្ភកុមារ និងគ្រួសារមានជីវភាពរស់នៅលំបាក់នៅតំបន់។ ក្រុមហ៊ុន Binh Dien បានទៅសាកសួរសុខទុក្ខនិងជូនអំ​ណោយ​សំរាប់សិស្សានុសិស្សចំនួន២០០នាក់នៅខេត្តបាត់ដំបង់។ ក្រៅពីនោះ ក្រុមហ៊ុនបានប្រគល់ជីចំ​នួន​ ១២ តោន​ជូនគ្រួសារកសិករក្រីក្រនានាដែលត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិនៅខេត្តបាត់ដំបង់ និងខេត្តកំពង់ឆ្នាំងទៀតផង។ប្រការនេះបានបង្ហាញនូវកិច្ចសន្យានិងការទទួលខុសត្រូវរបស់ក្រុមហ៊ុន​វៀត​ណាម​​ ដែលកំពុងធ្វើអាជីវកម្មនិងវិនិយោគនៅកម្ពុជា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ