30/09/2015 09:37 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មម៉ាឡេស៊ីស្វែងរកឱកាសវិនិយោគអាជីវកម្មនៅវៀតណាម


ឯកអគ្គរដ្ឋទូត Pham Cao Phong ថ្លែងមតិនៅវេទិការ (រូបថត៖TTXVN)

វេទិការអង្គ​ភាពអាជីវកម្មម៉ាឡេស៊ី-​វៀតណាម​ឆ្នាំ២០១៥ (MVBF​ ២០១៥) បានប្រព្រឹត្តទៅ នាថ្ងៃទី២៨ខែ​កញ្ញាឆ្នាំ២០១៥ នៅរដ្ឋធានី​គូឡាឡាំពួ របស់ម៉ាឡេស៊ី។ ថ្លែងមតិនៅទីនេះ នាយកប្រតិបត្តិ MATRADE លោក Dzulkifli Mahmud បានឲ្យដឹង​ថា វៀតណាមត្រូវបាន​ចាត់ទុក​ជាទីផ្សារ​ពោរពេញ​ទៅ​ដោយសក្ដានុភាព ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម និងវិនិយោគ​នៅក្នុង​ប្លុក​អាស៊ាន។ ទំនាក់ទំនងសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ដ៏ខ្លាំង​ក្លារ​វាង​ម៉ាឡេស៊ី​និង​វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ​ជាក​ម្លាំង​ចលករ​សំរាប់​ការ​បង្កើន​ទំនាក់​ទំន​ង​ទ្វេភាគី​។ លោក Mahmud បាន​សំដែង​ក្ដីសង្ឃឹម​ថា តាមរយៈ​វេទិការលើក​នេះ កាន់តែមានអង្គភាព​អាជីវកម្ម ម៉ាឡេស៊ី​ច្រើន​ថែម​ទៀត​យក​ចិត្ត​ទុក​ដាក់​ដល់​ទីផ្សារវៀត​ណាម រួម​ចំណែក​ជំរុញយ៉ាងខ្លាំង​ក្លាទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​ រវាងប្រទេសទាំងពីរ។ នៅវេទិការនេះដែរ ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំ​នៅម៉ាឡេស៊ី លោក Pham Cao Phong បាន​លើកសំណើ​ ដោយបង្កើតសមាគមន៍អាជីវករម៉ាឡេស៊ី-វៀតណាម នៅ​ម៉ាឡេស៊ី​ដើម្បី​ធ្វើស្ពាន​តភ្ជាប់​រវាងប្រ​ទេសទាំង​ពីរ បង្កើនការជួបប្រាស្រ័យនិងការ​យល់ដឹង​គ្នា ទៅវិញ​ទៅមក​រវាង​មជ្ឈដ្ឋាន​អង្គភាព​អាជីវកម្ម នៃប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ