04/12/2014 14:43 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មបារាំងមានគោលបំណងបើកទូលាយការវិនិយោគនៅវៀតណាម

នៅជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai នារសៀលថ្ងៃទី២ ខែធ្នូរ ឆ្នាំ ២០១៤ ដំ​ណាង​គណៈប្រតិភូអង្គភាពអាជីវកម្មបារាំងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម បានសំដែងជំនឿ​ជាក់​ចំពោះ​សក្ដានុភាព​សហប្រតិបតិ្តការ ការបង្កលក្ខណៈងាយស្រួយ បើកទីផ្សាររបស់រដ្ឋាភិបាលវៀតណាម ជាពិសេស​គឺ​ឱកាស់​​របស់វៀតណាមនៅពេលកំពុងចរចារចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនជាមួយដៃគូ ប្រទេស​នានា។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai ជួបសន្ទនាជាមួយដំណាងគណៈប្រតិភូអង្គភាពអាជីវកម្មបារាំង
(រូបថត៖VGP)

បណ្ដាអង្គភាពអាជីវកម្មបារាំងមានគោលបំណងលាតត្រដាងអនុវត្តគម្រោងការណ៍មួយចំនួនក្នុងវិស័យអាជីវកម្មរ៉ែ​ កែ​​ច្នៃឧស្សាហកម្មធ្ងន់ ថាមពល ហេដ្ឋរចនាសម្ព័ន្ធចរាចណ៍ ធនាគារ នៅវៀតណាម។ ឧបនាយករដ្ឋមន្រ្តី Hoang Trung​ Hai បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កភាពងាយ​ស្រួលសំរាប់​វិនិយោគិន​បរទេស​មក​សហប្រតិបតិ្តការ​​ធ្វើអាជីវកម្មនៅវៀតណា ព្រមទាំងស្វាគមន៍សំណើរសហប្រតិបតិ្តការរបស់ អង្គភាពអាជីវកម្ម​បា​រាំង​ផង​ដែរ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ