22/10/2014 09:10 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មន័រវែ យកចិត្តទុកដាក់ចំពោះ ទីផ្សារវៀតណាម



អង្គភាពអាជីវកម្មន័រវែយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម (TTXVN)

នាពេលកន្លងទៅនៅទីក្រុង Oslo ស្ថានទូតវៀតណាមប្រចាំនៅ​ន័រវែ ​បានរួម​សហការ​ជាមួយ​សភា​​ពាណិជ្ជកម្ម Oslo រៀបចំសិក្ខាសាលា ​ស្ដីពី​បរិស្ថាន អាជីវកម្មនៅវៀតណាម ពិភាក្សា​គ្រប់​ជ្រុង​ជ្រោយសំខាន់​នៃការធ្វើអាជីវកម្មជាមួយ វៀតណាមនិងនៅវៀតណាម។ សិក្ខាសាលា​លើក​នេះ​បានបង្កើតឱកាសសំរាប់ បណ្ដាក្រុមហ៊ុនរបស់ន័រវែស្វែងរកឱកាសធ្វើ​អាជីវកម្ម​នៅ​វៀត​ណាម​។ នៅទីនេះ អ្នកជំនាញន័រវែជាច្រើន និងបណ្ដា​អង្គភាពអាជីវកម្មដែលបានធ្វើសកម្មភាព នៅវៀតណាម បានអះអាងថា៖ ​វៀតណាមជាទីផ្សារពោពេញទៅដោយសក្ដានុ ភាព១នៅ​ក្នុង​តំ​បន់​អាស៊ី​អាគ្នេយ៍ ដោយមានឱកាសជាច្រើនសំរាប់បណ្ដាក្រុមហ៊ុនន័រវែ ជ្រៀតចូល​ក្នុង​ទីផ្សារ​វៀត​ណាម និងដៃគូពាណិជ្ជកម្មផ្សេងៗទៀតរបស់វៀតណាម។ ​ក៏នៅក្នុងសិក្ខាសាលាលើកនេះ ទី​ប្រឹក្សារពាណិជ្ជកម្មវៀតណាម លោក Vu​​ Chien Thang បានឧទ្ទេសនាមយ៉ាងទូលំទូលាយ អំពីពាណិជ្ជកម្ម ​បរិយាកាសធ្វើ​អាជីវ​កម្ម​នៅវៀតណាម និងឱកាសសំរាប់បណ្ដាក្រុមហ៊ុនន័រវែ ក្នុង វិស័យសំ​ខាន់ៗ ដូចជា៖​ជលផល កថាមពលកកើតឡើងវិញ ប្រេងឧស្ម័ន ​បច្ចេកវិទ្យា សារ ព័ត៍មាន ៕

តាមVOV5-វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ