29/05/2016 08:55 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មតំបន់ Richmond មាន​បំណង​សហប្រតិបត្តិការ​ជាមួយទី​ក្រុង​ហូជីមិញ​

នាថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ២០១៦ លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិ​ការ ប្រជាជន​ទីក្រុង​ហូជីមិញ បាន​ទទួល​ជួបជាមួ​យ​គណៈប្រតិភូអង្គភាពអាជីវ កម្មតំបន់​ Richmond (កាណាដា) ដឹកនាំ​ដោយលោក Chak Au សមា​ជិក​ក្រុម ប្រឹក្សាទីក្រុង​Richmond។ នៅទីនេះ លោក Chak Au បានឲ្យដឹងថា អង្គភាព អាជីវកម្មតំបន់​ Richmond មានបំណងថា មកស្វែងយល់បរិយាកាសវិនិយោគ ស្វែងរកដៃគូពាណិជ្ជ​កម្ម កសិកម្មបច្ចេក​វិទ្យាខ្ពស់ អប់រំ​ និងបណ្តុះបណ្តាលនៅ ទីក្រុងហូជីមិញ។ វាយតម្លៃ​ខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់ក្រុម​អង្គភាព អាជីវកម្ម តំបន់ Richmond នោះ​លោក Tran Vinh Tuyen បានឲ្យដឹង​ថា ទីក្រុង ហូជីមិញ​ជានិច្ចកាល​បង្ក​លក្ខណៈ​ងាយ​​ស្រួល សម្រាប់អង្គភាពអាជីវកម្មបរទេស មកវិនិយោគ ព្រមទាំងមានបំណងថា អង្គ​ភាពអាជីវកម្ម​នៃប្រទេស​ទាំងពីរ​ នឹង​បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​យ៉ាងឆាប់ៗ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ