14/05/2016 08:35 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មជប៉ុនជ្រើសរើសវៀតណាមជាទីផ្សារសម្រាប់បើកទូលាយការវិនិយោគ


រោងចក្រ Toyota វៀតណាម

កាសែត “Asian Nikkei Review” របស់ជប៉ុនក្នុងច្បាប់ចេញផ្សាយនាច្ងៃទី១២ ខែឧសភា ​ឆ្នាំ២០១៦ បានប្រកាសលទ្ធផលមួយចំនួននៃការស្ទាប់ស្ទង់មតិនាពេលថ្មីៗ ដែលសរឲ្យឃើញថា ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នាចុងឆ្នាំ២០១៥ មជ្ឈដ្ឋានផលិតកម្មរបស់​ជប៉ុនកំពុងជ្រើសរើសតំបន់អាស៊ីអាគ្នេយ៍ ពិសេសគឺវៀតណាមជាទីផ្សារអាទិភាពសម្រាប់បង្កើតមូល​ដ្ឋាន​​ផលិតទំនិញនាំចេញ។ តាមរយៈការស្ទាបស្ទង់មតិដោយវិទ្យាស្ថានស្រាវជ្រាវ Mizuho អនុវត្តនាខែកុម្ភៈឆ្នាំ២០១៦ចំពោះ អង្គភាពអាជីវកម្មជប៉ុនគឺ ៤៣,៨% នៃអង្គភាពអាជីវកម្មនោះបានឲ្យដឹងថា សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ជាតំបន់ដែលអង្គភាពអាជីវកម្មទាំងអស់នេះចង់បោះទុនវិនិយោគដែរ។ ក្នុងការឆ្លើយសំនួរថា តើប្រទេសណាក្នុងចំណោមបណ្តាប្រទេសអាស៊ាននោះទទួលបានការយកចិត្តទុកដាក់បំ​ផុត​គឺចំនួន ៥៣,៥% អង្គភាពអាជីវកម្មលើកឈ្មោះវៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ