23/03/2015 14:30 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មចំនួន៦៥ត្រូវបានលើកដំកើងនៅពិធីប្រគល់រង្វាន់គុណភាពជាតិឆ្នាំ២០១៤

អង្គភាពអាជីវកម្មចំនួន៤៦ទទួលបានរង្វាន់ប្រាក់(រូបថតៈ congnghe)
 

ក្នុងចំណោម​អង្គភាពអាជីវកម្មចំនួន៦៩ ទទួលបាន​រង្វាន់គុណភាព​​ជាតិ​២០១៤ មាន​អង្គភាព​អាជីវកម្ម​ចំនួន​១៩ទទួល​​រង្វាន់​មាស និងអង្គ​ភាពអាជីវកម្ម​ចំនួន​៤៦​ ​ទទួល​បានរង្វាន់​ប្រាក់។ រង្វាន់​នេះ​ត្រូវបាន​​រៀបចំជារៀង​​រាល់​ឆ្នាំ​សំ​​​ដៅលើកកំ​ពស់បណ្តាអង្គ​ភាពអាជីវកម្ម​នៅបណ្តាសមាសភាព​សេដ្ឋកិច្ច។ ថ្លែង​មតិ​ក្នុង​ពិធី​​ប្រគល់​​រង្វាន់​គុណ​​ភាព​ជាតិ​ឆ្នាំ២០១៤បាន​ប្រព្រឹត្តនាព្រឹក​ថ្ងៃទី២១ខែមិនា​ឆ្នាំ២០១៥​​នៅទីក្រុង​ហាណូ​យ។ ប្រធាន​​រដ្ឋវៀត​ណាម​​​លោក Nguyen Thi Doan បាន​អះ​អាង​ថា៖

“ខ្ញុំមានបំណងថា បណ្តាអង្គភាពអាជីវកម្មទទួលបានរង្វាន់នេះ ត្រូវខំប្រឹង ប្រែង​រក្សា​គុណភាព​និង​កិត្យានុភាព​របស់​ខ្លួន ព្រមទាំងបន្តស្រាវជ្រាវ​អនុវត្តវិទ្យា​សាស្រ្តបច្ចេកវិទ្យាជឿនលឿន ដើម្បី​លើក​កំពស់​គុណភាព​និង​អភិវឌ្ឍន៍​​តួនាទី​របស់ខ្លួនក្នុងប្រទេសនិងតំបន់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ