30/05/2015 11:04 GMT+7 Email Print Like 0

អង្គទូតជួយតំបន់ប៉ែកខាងជើងភាគកណ្តាលវៀតណាមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ


តំណាងដែលចូលរួមក្នុងសន្និសីទ (រូបថតៈTTXVN)

នាថ្ងៃទី២៩ខែឧសភាឆ្នាំ​២០១៥ នៅ​ទីក្រុង Vinh​(ខេត្ត Nghe An) បានបើកក​ម្មវិធី “ជួប​ប្រាស្រ័យ​តំបន់-អង្គ​ទូត​ឆ្នាំ​២០១៥” នៅតំបន់​ប៉ែកខាង​ជើង​ភាគ​កណ្តាល​វៀត​ណាម ដោយ​មានការចូលរួម​របស់ឯក​អគ្គរដ្ឋ​ទូត និង​អ្នក​ការ​ទូត​ជាច្រើនមក​ពី ប្រទេស​ចំនួន​៣៣​និងអង្គ​ការ UNESCO ព្រមទាំង​ថ្នាក់ដឹកនាំរ​របស់​ខេត្ត​ចំនួន​៦នៅតំបន់​ប៉ែក​ខាង​ជើងភាគ​កណ្តាល​វៀតណាម។ នៅទី​នេះ តាង​នាមអង្គ​ទូត​នា​នា លោក El Houcine Fardani ឯក​អគ្គ​រដ្ឋ​ទូត Maroc និង​ជាប្រធាន​អង្គទូត បាន​អះអាង​ជាមួយ​ស្ថាប័ន​អង្គ​ទូតនា​នា និង​អង្គ​ការ​អន្តរ​ជាតិ​ប្រចាំ​នៅវៀត​ណាម ថា​នឹងគាំ​ទ្ររដ្ឋាភិបាល​វៀតណាម និងបណ្តាខេ​ត្តប៉ែកខាងជើង​ភាគកណ្តាល​វៀត ណាម​អនុវ​ត្ត​បណ្តាគោល​ដៅសេដ្ឋ​កិច្ច​សង្គម និងត្រៀមខ្លួនជាស្រេច​ផ្លាស់ប្តូបទ ពិសោធន៍អភិវឌ្ឍន៍របស់​ប្រទេសនី​មួយៗ​ផង​ដែរ។ កម្មវិធីនេះ ជាការផ្តើមគំនិត របស់ក្រសួងការបរទេស សំដៅផ្សា​ភ្ជាប់​អង្គទូត​ជាមួយតំបន់​នានាទូទាំង​ប្រទេស និង​បង្កលក្ខណៈសម្រាប់តំបន់នានា ផ្សព្វផ្សាយអំពី​សក្តានុភាព​ប្រៀបខ្លាំ​ងរបស់​ខ្លួន រួមចំ​ណែក​ជាក់ស្តែង​ក្នុង​ដំណើរ​ការ​ធ្វើសមាហរណកម្ម​អន្ត​រជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ