20/10/2018 13:14 GMT+7 Email Print Like 0

អង្គការ UNICEF បំផុសចលនាការប្រឡងសាកល្បងចំពោះយុវជននៅ វៀតណាម

 ក្នុងក្រប​ខ័ណ្ឌនៃសប្តាហ៍ផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ចាប់ផ្តើមអាជីវកម្មទីក្រុងហូជីមិញ ឆ្នាំ២០១៨  នាថ្ងៃទី ១៨ ខែតុលា មូលនិធិកុ​មារ​អង្គការសហប្រជាជាតិសម្រាប់ កុមារ (UNICEF)ប្រចាំនៅវៀតណាម និង Sai Gon Innovation Hub  (SIHUB)  ចំណុះមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ទីក្រុងហូជីមិញបានបំផុសចលនាការ ប្រឡង​សាក​ល្បង​ចំ​ពោះយុវ​ជន។

នេះគឺជាសកម្ម​ភាពមួយ ក្នុងចំណោមកម្មវិធី "ជំនាន់គ្មានដែនកំណត់" – Generation Unlimited ដែល​ជាគំនិត​ផ្តួច​ផ្តើម​ជា សកលមួយសំដៅជួយឲ្យយុវជនមានឱកាសទទួលបានការអប់រំ បណ្តុះបណ្តាល និងការ​ងារ​ធ្វើប្រកប​ដោយ​គុណភាព​នាឆ្នាំ ២០៣០ ។ ការ ប្រឡងសំដៅលើ ការអំពាវនាវយុវ​ជនវ័យក្មេងនៅទីក្រុងហូជីមិញ ​និងបណ្តាខេត្ត​ជិតខាង ច្នៃប្រឌិត នូវដំណោះស្រាយដើម្បីបង្កើនជំនាញ​វិជ្ជាជីវៈរបស់និងបណ្តុះ​បណ្តាល​ជូនដល់ យុវជន​ផង​ដែរ។ គួរបញ្ជាក់ថាការប្រឡងសាកល្បងចំ​ពោះយុវជនជាសកម្មភាព ដំបូង​បង្អាស់ក្នុងក្នុងកម្មវិធី ​Generation Unlimited ដែលបានប្រពឹ្រត្តទៅនៅ ​ប្រទេសចំនួន១៦ នៅលើពិភ​ពលោក​ឆ្នាំ ២០១៨ ក្នុងនោះមាន​ប្រទេស​​វៀត​ណាមផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ