14/10/2015 09:37 GMT+7 Email Print Like 0

អង្គការ IS ហ្វឹកហ្វឺនភេរវករសំរាប់ឧបាយកលធ្វើភេរវកម្មនៅរដ្ឋធានីរបស់រុស្ស៊ី


ប៉ូលីសរុស្ស៊ីមួយនាក់ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅក្នុងអគារដែលរកឃើញជាតិផ្ទុះស្វ័យធ្វើសំរាប់សកម្មភាពភេរវកម្មនៅទីក្រុងម៉ូស្គូ (រូបថត៖AP)

ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថាមុខសញ្ញាជាជនជាតិរុស្ស៊ីដែលទើបនឹងត្រូវចាប់ឃាត់ខ្លួនដោយបទចោតប្រកាន់មានឧបាយកលធ្វើភេរវកម្មនៅរដ្ឋធានីម៉ូស្គូ បានសំរេចវគ្គហ្វឹកហ្វឺនរបស់អង្គការ “រដ្ឋអ៊ីស្លាម” ស័យប្រកាស (IS) នៅប្រទេសស៊ីរី។តាម FSB ថា មុខសញ្ញាទាំងនេះ បានវិលត្រឡប់មករុស្ស៊ីនិងស្នាក់នៅទីនេះក្នុងរយៈពេលយូរអង្វែងមុនពេល ប្រធានាធិបតីរុស្ស៊ីលោក Vladimir​ Putin បញ្ជាឲ្យការវាយប្រហារតាមជើង អាកាសតម្រង់ទៅលើគោលដៅ IS នៅស៊ីរីតាមសំណើរពីរដ្ឋអំណាចប្រទេស មជ្ឈឹមបូព៌ានេះ។ មុននោះ គណៈកម្មាធិការប្រឆាំងភេរវកម្មជាតិរុស្ស៊ី (NAK) បានឲ្យដឹងថា ស្ថាប័ននេះ នាថ្ងៃដដែលបានចាប់ឃាត់ខ្លួនមនុស្សមួយក្រុមដែលកំពុងអនុវត្តការវាយប្រហារភេរវកម្មតម្រង់ទៅលើប្រព័ន្ធចរាចរណ៍សាធារណៈនៅរដ្ឋធានីម៉ូស្គូផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ