09/10/2017 10:22 GMT+7 Email Print Like 0

អង្គការអាមេរិកជាច្រើនប្រឆាំងជំទាស់គោលនយោបាយបណ្តាលភាពតានតឹងជាមួយគុយបា


អង្គការអាមេរិកជាច្រើនប្រឆាំងជំទាស់គោលនយោបាយបណ្តាលភាពតានតឹងជាមួយគុយបា

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ អង្គការអាមេរិកជាច្រើនបានប្រឆាំងជំទាស់រាល់សេចក្តីសម្រេចច្មីនៃរដ្ឋអំណាចប្រទេស​នេះដែលបណ្តាលឡើងភាពតានតឹងក្នុងទំនាក់ទំនងជាមួយគុយបាដោយមានការចោទប្រកាន់អំពីការ​​ដែលហៅថា «ការវាយប្រហារដោយរលកវិទ្យុ» ឬ រឿងអាស្រូវអំពីសុខភាពខាងការស្តាប់នៃបណ្ដាអ្នកការទូតអាមេរិកប្រចាំនៅគុយបា។ បណ្ដាវិធានការរបស់អាមេរិករួមមានការកាត់បន្ថយយ៉ាងខ្លាំងចំនួនបុគ្គលិកបញ្ឈប់​សកម្មភាពផ្តល់លិខិតឆ្លងដែនគ្មានកាលកំណត់នៅ La Habana និងការចេញសេចក្តីព្រមានប្រជាពលដ្ឋ​អាមរិកមិនគប្បីទៅកាន់គុយបាដោយសារសុវត្ថិភាពមិនត្រូវបានធានាទេរួមជាមួយការបណ្តេញចេញអ្នកការ​ទូត​គុយបាចំនួន ១៥ នាក់ប្រចាំនៅអាមេរិក ផងដែរ។ សមាគមន៍ទេសចរណ៍ធំបំផុតនៅអាមេរិក RESPECT បានចេញសេចក្តីថ្លែងការណ៍ដែលប្រឆាំងជំទាស់សេចក្តីសម្រេចរបស់ក្រសួងការបរទេសអាមេរិកពាក់ព័ន្ធដល់ការកាត់បន្ថយបុគ្គលិកការទូតនិងសេចក្តីព្រមានចំពោះប្រជាពលរដ្ឋអាមេរិក។ ក្នុងពេលនោះ ប្រធានអង្គការសហជីពរបស់អ្នកការទូតអាមេរិកដែលកំពុងធ្វើការលើពិភពលោកទាំងមូល  AFSA  លោកស្រី Barbara Stephenson​ ក៏បានឡើងសម្លេងប្រឆាំងជំទាស់សេចក្តីសម្រេចកាត់បន្ថយ ៦០% ចំនួនបគ្គលិកកម្មាភិបាលការទូតនៃស្ថានទូតអាមេរិកប្រចាំនៅ La Habana ហើយអះអាងថា៖ បណ្ដាអ្នកការទូតជាសមាជិករបស់ AFSA ត្រូវបានត្រៀមរៀបចំដ៏ពេញលេញដើម្បីបន្តអនុវត្តភារកិច្ចរបស់ខ្លួនទោះបីជា «បញ្ហាសុខភាព» គឺការសន្មត់ឬការ​ពិតឬទេ៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ