23/09/2015 09:31 GMT+7 Email Print Like 0

អង្គការអន្តរជាតិជួយឧបត្ថម្ភខេត្ត Quang Ngai កសាង​រូប​សណ្ឋាន​អប់រំ​រួម​បញ្ចូល​សំរាប់​កុមារ​ពិការ​


បង្រៀនអក្សរសំរាប់កុមារពិការ (រូបថត៖TTXVN)

ក្រុម​ការងារ​នៃអង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​គ្រីស្ទសាសនា (CBM) ដឹក​នាំដោយ​លោក​ស្រី Liz Cross អនុ​ប្រធាន CBM ប្រចាំនៅ​ទ្វីប​អាស៊ី ទើប​នឹង​មាន​ជំនួបធ្វើការជាមួយ​ថ្នាក់ដឹកនាំ​ ខេត្ត Quang Ngai ភាគ​កណ្ដាល​វៀត​ណាម​ អំពី​សកម្ម​ភាព​អប់រំកុមារ​ការ​ពិការ។ នៅទី​នេះ តំណាង CBM បាន​សន្យា​ថា​នឹងរួមកម្លាំងជា​មួយ​ខេត្ត Quang Ngai ក្នុងការ​កែលំអរ​គុណភាព​ជីវភាព​រស់នៅ​ របស់​ជនពិការ ជន​មាន​ហានីភ័យ​ខ្ពស់ តាម​រយៈ​កិច្ច​សហ​ប្រតិបតិ្តការ​ ជាមួយអង្គការ​ដៃគូនៅតំបន់។ អង្គការ CBM មានគោល​បំណង​ជួយ​ឧបត្ថម្ភ​កសាង​រូបសណ្ឋាន​ អប់រំ​រួមបញ្ចូល​នាពេល​អនាគត​លើភូមិភាគ ខេត្ត Quang Ngai។ អង្គការ CBM បានដំណើរ​ការ​គំ​រោង​ការណ៍​ជួយ​ឧបត្ថម្ភ ជាច្រើនសំរាប់វៀតណាម តាមរយៈមន្ទីរ​ពេទ្យមជ្ឈឹមនិងដៃគូថ្នាក់​ខេត្ត​នានា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ