24/02/2019 10:11 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិព្រមានពីតម្រូវការមនុស្សធម៌របស់ជនភៀសខ្លួនវេណេហ្សុយអេឡាចំនួន ៣,៤ លាននាក់


 ជនចំណាកស្រុកវ៉េណេស៊ុយអេឡានៅខាងក្រៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំនៅប្រទេសប្រេស៊ីល
 

 នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៩ អង្គការសហប្រជាជាតិ បានព្រមានអំពីតម្រូវការ        ជំនួយសង្គ្រោះ​មនុស្ស​ធម៌​ ដែ​លជនភៀសខ្លួនវេណេហ្សុយអេឡា កំពុង​ប្រឈម​មុខ ខណៈដែល​ចំនួន​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុកពីប្រទេស​វ៉េណេស៊ុយអេឡាទៅកាន់ប្រទេសក្នុ​ងតំបន់ បន្ត កើនឡើង​ ដោយមានមនុស្សប្រមាណ ៣,​៤ លាន​នាក់​នៅក្នុង​ខែនេះ​។​

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ (IOM) បាននាំចេញសេចក្ដីប្រកាស​ខាង​លើនេះ​ ដោយផ្អែក​លើទិន្នន័យ​ពីស្ថាប័ន​អន្តោប្រវេសន៍​មក​ពី​​បណ្តាប្រទេស​ និងពីប្រភពផ្សេងៗទៀត បានស​រឲ្យឃើញថា នាឆ្នាំ ២០១៨ មានម​នុស្សជាមធ្យម​ចំនួន ៥.000 ​នាក់ ដែលបានចាកចេញពីប្រទេស​វេណេហ្សុយអេ​ឡាជារៀង​រាល់ថ្ងៃ។ គិតរហូតមកដល់ពេល​បច្ចុប្បន្ននេះ ប្រទេស​អាមេរិក​ឡាទីនបាន​ផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យ​ស្នាក់​នៅ និងរបៀប​ស្នាក់​នៅជា​អចិន្ត្រៃយ៍​ផ្សេងៗទៀត​ប្រមាណ​​ ១.៣ លានករណីសម្រាប់ប្រជាជនវេណេហ្ស៊ូអេ​ឡាផងដែរ៕

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ