01/02/2017 09:32 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិអំពាវនាវយុវជនចូលរួមការកសាងអនាគតល្អប្រសើរសំរាប់ពិភពលោក


អង្គការសហប្រជាជាតិអំពាវនាវយុវជនចូលរួមការកសាងអនាគតល្អប្រសើរសំរាប់ពិភពលោក (VNA)

នាថ្ងៃទី៣០និង ៣១ ខែមករា ឆ្នាំ២០១៧នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅក្រុងញូយ៉កអាមេរិក​ បាន​បើក​វេទិកាប្រចាំឆ្នាំលើកទី៦ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំវ័យក្មេងមកពីប្រទេសនានាលើទូទាំងពិ​ភព​​​លោក ​ដើម្បីផ្លាស់ប្ដូរយោបល់ពីតួនាទីរបស់ជំនាន់វ័យក្មេងក្នុងដំណើរការកាត់បន្ថយភាពក្រីក្រនិងជំរុញភាពសំបូររុងរឿង​លើពិភពលោកដែលកំពុងប្រែប្រួលយ៉ាងខ្លាំងនោះ។នៅក្នុងសារផ្ញើតាមវីដេអូរមកវេទិកានេះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ​បានក្រើន​រំលឹកយុវជនឲ្យ​យក​ចិត្តទុកដាក់លើបញ្ហាសំខាន់ៗនាសព្វថ្ងៃដូចជាបំរែបំរួលអាកាសធាតុ ​ការបាត់​អាជីព​និងវិសមភាព។អគ្គលេខាធិការអង្គការសហប្រជាជាតិក៏សង្កត់​ធ្ងន់ដែរ​ថា​យុវជន​ជាអ្នកដើរមុខគេលើវិស័យជាច្រើនដូចជាអាជីវកម្មនិងសកម្មភាពសហគមន៍ជាដើម។

លោក Antonio Guterres សង្ឃឹមថាសកម្មភាពរបស់យុវជននឹងរួមចំណែកបង្កើត​ឡើង​ពិភពលោកមួយមានសុវតិ្ថភាព​និងស្ថិរភាពថែមទៀតសំរាប់មនុស្សទាំងអស់គ្នា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ