18/10/2015 10:31 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិអំពាវនាវជម្រុញការប្រយុទ្ធប្រឆាំងភាពក្រីក្រ


អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon

ក្រោមប្រធានបទ “គាំពារសង្គម បំផ្លាញចោលភាពក្រីក្រនៅជនបទ”​អង្គការ​សហប្រជា​ជាតិ​បាន​រំលឹក​ទិវា​ស្បៀង​​អាហារ​ពិភពលោក ថ្ងៃទី១៦ខែតុលាឆ្នាំ​២០១៥ នេះតាមរយៈ​ការអំពាវនាវ​សហគមអន្តរជាតិ បង្កើន​ការ​ខំប្រឹង​ប្រែងកាត់​បន្ថយ​ភាពក្រីក្រ និងកែប្រែបែបផែនផលិតកម្ម និងប្រើប្រាស់ម្ហូបអាហារ។ អគ្គ​លេខា ធិការអ.​ស.ប លោក Ban Ki-moon បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំពិភព​លោក​ត្រូវ មាន​សកម្ម​ភាព​ដោយ​សមូហ​ភាព ក្នុង​ដំណើរ​ការ​អនុវត្ត​របៀបវារៈ​អភិវឌ្ឍន៍ចីរ​ភាព២០៣០ ក៏ដូចជា​បណ្តាគោល​ដៅសហស​វត្ស (SDG)​ ដែលអាច​នឹង​លុប​បំ​បាត់ទាំងស្រុង​ស្ថាន​ភាព​ក្រីក្រ នារយៈពេល១៥ឆ្នាំខាងមុខ។ លោក​Ban Ki-moon ក៏បាន​អំពាវនាវ​ឲ្យប្រមូលផ្តុំ​បន្ថែម​ដៃគូថ្មី​សម្រាប់យុទ្ធនា​ការ​ប្រឆាំង​ភាពក្រីក្រ ពីអ្នកការទូត តារា​ចំរៀង កីឡាករ​ដល់​ថ្នាក់​ដឹក​នាំ​ពិភព​លោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ