06/05/2018 06:20 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិទទួលស្គាល់ថាគុយបាគឺជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់ពិភពលោក

ថ្លែងមតិនាថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៨ តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោក Marcelo Resende បានសង្កត់ធ្ងន់ថា៖ គុយបាគឺជាគំរូមួយនៅលើពិភពលោកអំពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ក៏ដូចជាក្នុងការទប់ទល់នឹងកាត់បន្ថយបម្រែបម្រូលអាកាសធាតុ។

អង្គការសហប្រជាជាតិទទួលស្គាល់ថាគុយបាគឺជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ

យោងតាម FAO បានឲ្យដឹងថា៖គុយបាបានផ្តោតសំខាន់លើការអភិវឌ្ឍផលិតស្បៀងអាហារ ជាមួយនឹងការធ្វើប្រជាធិបតេយ្យកម្មដីធ្លីកសិកម្ម តាមរយៈការកែទម្រង់កសិកម្មដែលបានក្លាយទៅជាច្បាប់តាំងពីឆ្នាំ ១៩៥៩ មក។ ក្រៅពីនេះ នាប៉ុន្មានឆ្នាំបន្តាប់ពីបដិវត្តន៍ទទួលបានជោគជ័យនោះ គុយបាក៏បានចាប់ផ្តើមជំរុញឲ្យវិស័យកសិកម្មឲ្យក្លាយទៅជាផ្នែកសំខាន់ៗ ដើម្បីផលិតស្បៀងអាហារសំដៅបម្រើមិនត្រឹមតែតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំង សម្រាប់ការនាំចេញទៀតផង។

ទន្ទឹមនឹងនេះ តំណាងកម្មវិធីស្បៀអាហរពិភពលោក (WFP) លោកស្រី Laura Melo បានអះអាងថា៖ គុយបាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសឈានមុខគេនិងទទួលបានជោគជ័យក្នុងការខិត្តខំប្រឹងប្រែងធានាសន្តិសុខស្បៀងអាហារ ព្រមទាំងជាប្រទេសមួយដែលបានធានាកម្រិតខ្ពស់បំផុតអំពីការបង្កើនអាហារូបត្ថម្ភសម្រាប់មាតានិងកុមារ។

ក៏យោងតាមតំណាងទាំងពីរពោលខាងលើរបស់អង្គការសហប្រជាតិបានឲ្យដឹងថា៖ គុយបាគឺជាប្រទេសដែលបានសម្រេចគោលដៅសហស្សវត្សរ៍ដំណាក់កាល ២០០០ ២០១៥ ស្ដីពីការកាត់បន្ថយភាពក្រីក្រនិងរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដំណាក់កាល ២០១៥ ២០៣០ អំពីការលុបបំបាត់ភាពក្រីក្រទាំងស្រុងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ