04/10/2015 09:45 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពជាង

 
ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ​អង្គការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga

អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពជាង។ ប្រការនេះត្រូវបានប្រធាន​គណៈប្រតិភូវៀតណាម ប្រចាំនៅ​អង្គការសហប្រជាជាតិនិងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga សង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំពិភាក្សារួម នៃមហាសន្និបាត អង្គការសហប្រជាជាតិនីតិកាលទី ៧០ ដោយប្រធានបទ៖ អង្គការសហប្រជាជាតិ ដំណើការមួយដើម្បី​សន្តិភាព សន្តិសុខ និងគោរពសិទ្ធិមនុស្ស ដែល​ត្រូវបានប្រារព្ធឡើងនាថ្ងៃទី២ ខែ​តុលា ឆ្នាំ២០១៥។ ចំពោះការលំបាកសាកល្បងខាងមុខនេះ ប្រធានគណៈប្រតិភូវៀតណាម បានចាត់ទុកថា៖ អង្គការសហប្រជាជាតិត្រូវបន្តដើរតួនាទីស្នូល ក្នុងការដោះ​ស្រាយបញ្ហាសកលដូចជាជំលោះ វិវាទ រំសាយសព្វវុធ បំរ៉ែបំរួលអាកាសធាតុ ​ភេរវកម្ម កាត់បន្ថយភាពក្រីក្រ ។ ដើម្បីអនុវត្តបានប្រការទាំងនេះ វៀតណាមចាត់ទុកថា៖ អង្គការសហប្រជាជាតិត្រូវក្នុងនោះមានក្រុមប្រឹក្សាសន្តិសុខ ត្រូវបន្ត​កែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាព ប្រជាធិបតេយ្យ តម្លាភាពជាង។ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានអះអាងថា៖​វៀតណាម​ស្វាគមន៍ របៀបវារះ ដល់ឆ្នាំ២០៣០ ស្ដីអំពីការអភិវឌ្ឍន៍ និរន្តរភាព និងសន្យា​ខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីអនុវត្តកម្មវិធីនេះប្រកបដោយជោគជ័យ។ វៀតណាមយកចិត្តទុកដាក់យកកត្តាមនុស្សជាស្នូល ជានិច្ចកាលធានាផលប្រយោជន៍​រួមរបស់ប្រជាជន យកចិត្តទុកដាក់ គោរព និងធានាសិទ្ធិមនុស្ស។

នៅកំរិតតំបន់ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានអោយដឹង​ថា៖ ​វៀតណាមកំពុងរួមជាមួយប្រទេសជាសមាជិកអាស៊ាននានាខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ជំរុញការអភិវឌ្ឍន៍រួមរបស់តំបន់។ ឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់​ថា៖ សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ដែលក្នុងនោះធានាសុវត្ថិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត នេះគឺជាលក្ខខ័ណ្ឌដើមដំបូងដើម្បី​អភិវឌ្ឍន៍។​ ដូច្នេះ វៀតណាមកំពុងខំប្រឹងប្រែងជាមួយប្រទេសទាក់ទិននានា​ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ដែល
ក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ សកម្ម​អនុវត្តយ៉ាងទៀងទាត់ គ្រប់គ្រាន់សេចក្ដីថ្លែងការណ៍ស្ដីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិ​នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ