15/10/2017 07:21 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប

នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (អាមេរិក) ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងជាប្រធានគណៈ​កម្មាធិការ​បញ្ជាណែនាំក្រសួងការពារប្រទេស ទទួលបន្ទុក ការចូលរួមសកម្មភាពរក្សាសន្តិភាព អង្គការសហប្រជាជាតិ​បានមានជំនួបធ្វើការជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកស្នងការរក្សាសន្តិភាព អង្គការសហប្រជាជាតិ លោក Jean Piere Lacroix និងនាយិកាស្ថាប័នសកម្មភាពគ្រាប់បែកមីននៃអង្គការសហប្រជាជាតិ (UNMAS) លោកស្រី Agnes Marcaillou។ ស្រាវជ្រាវការផ្លាស់ប្តូរនិងផលិតកម្មជាដើម”៕


អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប

នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានពិភាក្សាលើបណ្តាវិធានការសំដៅជម្រុញកិច្ចសហប្រតិបត្តិការ ផ្លាស់​ប្តូរ និងបង្កើនការជួយឧបត្ថម្ភវៀតណាមលើកកំពស់សមត្ថភាពចូលរួមរាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងឆាប់ ៗ  កិច្ចចរចារជាផ្លូវការដើម្បីឈានដល់ការ ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MOU) ស្តីពីការអនុវត្តពេទ្យយោធាកម្រិតទី២ ចូលរួមសកម្មភាពរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងផងដែរ។

ក៏ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅក្រុងញូវយ៉ក លោក Nguyen Chi Vinh អញ្ជើញជួបចរចារជាមួយលោក Haoliang Xu ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ  នាយកតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍ ន៍អង្គការសហប្រជាជាតិ (UNDP) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ