24/03/2015 14:10 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិគាំទ្រប្រធានាធិបតីយ៉េមែន

អង្គការសហប្រជាជាតិគាំទ្រប្រធានាធិបតីយ៉េមែន (Reuters)

នៅសម័យប្រជុំបន្ទាន់នាថ្ងៃទី២២ខែមិនាឆ្នាំ២០១៥ ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជា​ជាតិបាន​អនុម័ត​លើ​សេចក្តី​ថ្លែង​ការណ៍ប្រធាន​ស្ដីពីស្ថាន​ភាពនៅយ៉េមែន​ ក្នុងនោះ​សម្ដែង​ការគាំទ្រ​ប្រធានាធិ​បតីនៃ​ប្រទេស​នេះ​លោក​​ Mansour Hadi និង​អំពាវ​នាវឲ្យភាគីជំលោះនានា​ចូលរួមកា​រចរចា។ សេ​ចក្តី​ថ្លែង​ការណ៍​បានលើក​ច្បាស់​ថា​ក្រុម​ប្រឹក្សាសន្តិសុខ អង្គការសហ​ប្រជាជាតិថ្កោលទោ​សសកម្មភាពឯ​កោ របស់ពួកឧទ្ទាម​ Houthi នៅ​យ៉េមែន​ទន្ទឹម​នឹងនោះ​ព្រមាននឹងអនុវត្ត​វិធានការចាំបាច់​ប្រសិនបើពួក​ឧទ្ទាមប្រគល់សិទ្ធិត្រួតពិនិត្យ​រដ្ឋធានី Sanaa និង​ដំបន់​ផ្សេងៗសមរាប់​រដ្ឋាភិបាល។ សេចក្តី​ថ្លែងការណ៍បានគាំទ្រភាពស្រប​ច្បាប់របស់ប្រធានា​ធិបតី Mansour Hadi ហើយអះអាង​ឡើង​វិញនូវ​កិច្ចសន្យា​យ៉ាងខ្លាំង​ក្លាចំពោះ​ឯកភាព​ អធិបតេយ្យ​ភាពឯករាជ្យ​និងបូរណៈ​ភាព​ដែន​ដី​របស់យ៉េមែន៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ