25/09/2016 10:52 GMT+7 Email Print Like 0

អង្គការយុវជនត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះការងារចាប់អាជីពសំរាប់យុវជន


អង្គការយុវជនត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះការងារចាប់អាជីពសំរាប់យុវជន

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្យ​មាតុភូមិ​វៀត​ណាម លោក​ Nguyen Thien Nhan បានមានជំនួប​ធ្វើការ​ ជាមួយ​មជ្ឈឹម​សម្ព័ន្ធសមាគម​យុវជនកម្មុយ​និស្ត​ហូជីមិញ​​។ ថ្លែង​មតិ​នៅទី​នេះ​ លោក Nguyen​ Thien Nhan បានចាត់ទុក​ថា៖ ដោយតួនាទី​របស់​ខ្លួន នា​ពេល​​ខាង​​មុខ អង្គការ​សម្ព័ន្ធ​សមាគម​យុវជន​ត្រូវយក​ចិត្តទុក​ដាក់​ថែម​ទៀត ចំពោះ​ការងារ​ចាប់​អាជីព សំរាប់​យុវជន​ លើក​​កំបស់​សហគ្រាស​វ័យក្មេង​ឡើងដ​ល់​បីពាន់​ប្រាំមួយ​រយលាន​អង្គភាព។

​“​ស្ដីអំពីបញ្ហាចូលរួមការកសាងសហករណ៍តាមរូបសណ្ឋានថ្មី នាបច្ចុប្បន្ន វៀត​ណាម​មានសហករ​ណ៍​យុវជន​ចំនួន២០​។ ពីឥឡូវ​នេះដល់​ចុង​ឆ្នាំ ខ្ញុំស្នើអោយសម្ព័ន្ធភាព​សហករណ៍​ រួមជាមួយ​យុវជន សមាគមនា​រី សមាគម​អតីត​យុទ្ធជន​ សមាគមក​​សិករ​មាន​ជំនួបធ្វើការ​ ជាមួយគ្នាស្ដី​អំពីការកសាង​សហករណ៍ តាមរូបសណ្ឋានថ្មី ដើម្បី​ត្រៀម​រៀប​​ចំអោយកម្ម​​វិធី ពិគ្រោះយោបល់​កសាង​សហករណ៍ នាពេល​ខាងមុខ​នេះ។ ក្នុងការ​ចាប់អាជីពរ​បស់​ប្លុក​យុវជន​ គឺរូបសណ្ឋាន​នេះដើរតួនាទីសំ​ខាន់​ណាស់៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ