21/09/2016 10:13 GMT+7 Email Print Like 0

អង្គការមិត្តភាពបារាំង-វៀតណាមចេញសេចក្តីថ្លែងការណ៍គាំទ្រសាលក្រមរបស់ PCA ស្តីពីបញ្ហាសមុទ្រខាងកើត

បន្ទាប់​ពីការដែលតុលាការ​មជ្ឈត្តិ​កម្ម​អចិន្ត្រៃយ៍ (PCA)នៅក្រុងឡាអេ​(ហូឡង់)​ បាន​ចេញ​សាល​ក្រម​ស្តីពី​បណ្តឹង​រប​ស់​ហ្វីលីពីន​ ស្តីពី​ជម្លោះនៅសមុទ្រ​ខាងកើត​មក សមាគមមិត្តភាព​បារាំង-វៀតណាម​និង​អង្គការ​មួយ​ចំនួន​របស់​សហ​គមន៍​ជន វៀតណាម​រួមទាំងបណ្តាអង្គការ​មិត្តភាព ជាមួយ​វៀតណាម​នៅបារាំង​បាន​ចេញ​សេច​ក្តីថ្លែង​ការណ៍​គាំទ្រសាល​ក្រម​ របស់ PCA អំពីបញ្ហាសមុទ្រខាង​កើត។​ សេចក្តីថ្លែង​ការ​ណ៍នេះ​បាន​សង្កត់​ធ្ងន់​ថា យោង​តាម​សាល​ក្រម​របស់ PCA នោះ​ចិន​គ្មានមូលដ្ឋាន ច្បាប់ណា​មួយ​ឡើយ​ដើម្បី​ទាម​ទារ “សិទ្ធិ​ប្រវត្តិសាស្ត្រ” ​ចំពោះ​របស់​ដែល​ហៅថា​ “ផែន​ទី៩កំណាត់​” លើសមុទ្រ​ខាង​កើត​ទេ។​ សេចក្តី​ថ្លែងការណ៍​នេះក៏​បាន​ប្រឆាំង​ជំទាស់ យ៉ាង​ធ្ងន់​ធ្ងរ​នូវ​អំពើ​ខុស​ច្បាប់​អន្តរជាតិ​របស់​ចិន ព្រមទាំង​អំពាវនាវ​ឲ្យភាគី​ពាក់​ព័ន្ធ នានា​ជាពិសេស​គឺចិន​និង​សហគមន៍​អន្តរជាតិ​ឲ្យសន្យា​និង​ធ្វើសកម្មភាព​ដើម្បីច្បាប់​ អន្តរជាតិ​ត្រូវបាន​ប្រតិបត្តិ​ហើយ​ជម្លោះ​លើ​សមុទ្រ​ខាង​កើត​​ត្រូវ​ដោះស្រាយ​ដោយសន្តិ វិធី​និងធានាការ​គោរពរបស់ភាគីនានា ចំពោះសាលក្រម​របស់​ ​PCA ផង​ដែរ​៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ