28/05/2016 09:21 GMT+7 Email Print Like 0

អង្គការពលកម្មអន្តរជាតិនិងសហភាពសហករណ៍វៀតណាមចុះហត្ថលេខាលើអនុស្សារណៈ

កសាងក្រប​ខ័ណ្ឌ​យន្តការ​ចាំបាច់សម្រាប់ការអភិវឌ្ឍន៍សហករណ៍ វៀត​ណាមប្រកប​ដោយ​និរន្តភាព និងបង្កើន​សមិទ្ធិភាព​សម្រាប់​សហករណ៍ទូ​ទាំង​ប្រទេស ជាខ្លឹម​សារស្នូល​នៅក្នុង​ពិធីចុះហត្ថ​លេខាលើ​អនុស្សារណ​យោគ​យល់គ្នា រវាងសហភាពសហករណ៍វៀតណាម ជាមួយអង្គការពលកម្ម​អន្តរជាតិ និង​សហព័ន្ធ​សហករណ៍ Raifeisen របស់អាល្លឺម៉ង់ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០១៦​នៅទី​ក្រុង​ហាណូ​យ​។


ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

ថ្លែងមតិក្នុងពិធីនេះ លោក Chang Hee Lee នាយកអង្គការពលកម្មអន្តរ​ជាតិ បានអះអាង​ថា ការ​ចុះហត្ថ​លេខាលើ​អនុស្សារណ​សហប្រតិបត្តិការ​ពហុ​ភាគី ជាការបោះ​ជំហាន​ដំបូង​ដ៏សែន​សំខាន់​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ដៃគូ​យុទ្ធ​សាស្ត្រនានា ដើម្បីគោលដៅរួមគឺបង្កើតការងារធ្វើ បង្កើនចំណូលនិងកាត់​បន្ថយ ភាព​ក្រីក្រ ជា​ពិសេសនៅតំបន់ឆ្ងាយដាចស្រយាល់​របស់វៀតណាម៖ “នាប៉ុន្មានឆ្នាំកន្លង​​ទៅនេះ យើងបានឃើញ​ផ្ទាល់នូវ​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លារបស់ វៀតណាមលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋ​កិច្ច ដែលបង្កើតការងារ​ធ្វើសម្រាប់ ប្រជា​ជន។ ដោយហេតុនេះ កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ ក្នុងការ បង្កើតការ​ងារធ្វើនិង​កាត់​បន្ថយ​ភាព​ក្រីក្រផ​ងដែរ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ