14/02/2017 09:13 GMT+7 Email Print Like 0

អង្គការទស្សនវិស័យពិភពលោកជួយឧបត្ថម្ភប្រាក់ជាង១,៨លានដុល្លាអាមេរិកសម្រាប់កែលំអជីវភាពរស់នៅឲ្យអ្នកក្រីក្រ

គណៈកម្មាធិការខេត្ត Quang Tri ទើបនឹងអនុម័តលើកម្មវិធីជួយឧបត្ថម្ភអភិវឌ្ឍន៍ខេត្ត Quang Tri ឧបត្ថម្ភដោយអង្គការ​ទស្សនវិស័យពិភពលោក (WVI) ប្រចាំនៅវៀតណាមក្នុងតម្លៃសរុបជាង១លាន៨សែនដុល្លាអាមេរិក ស្មើ​នឹង ៤១ ពាន់លានដុង។ កម្មវិធីនេះនឹងបានអនុវត្តក្នុងរយៈពេល២ឆ្នាំនៅស្រុក Dakrong ស្រុក Hai Lang ស្រុក Trieu Phong និងស្រុក Vinh Linh។ គោលដៅនៃកម្មវិធីនេះគឺរួមចំណែកកែលំអរជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកក្រីក្រ ជាពិសេសគឺនារីនិងកុមារនៅនៅស្រុកទាំង៤ពោលខាងលើ។ លោក Nguyen Duc Quang នាយករងមន្ទីកិច្ចការបរទេសខេត្ត Quang Tri បានឲ្យដឹងថា៖

“បច្ចុប្បន្ន អង្គការទស្សនវិស័យពិភពលោកបានសម្រេចថា នឹងប្រមូលផ្តុំជួយឧបត្ថម្ភសហគមន៍ជនជាតិភាគតិច Pa Ko និង Van Kieu។ គោលដៅស្នូលគឺលើកកំពស់ជីវភាពរស់នៅឲ្យជនជាតិភាគតិច ជាពិសេសគឺជនក្រីក្រ។ ជំ​នួយឧបត្ថម្ភរបស់អង្គការនេះជាជំនួយឥតសំណង់ ហើយប្រជាជនដែលចូលរួមក្នុងគម្រោងការនេះគឺសុទ្ធតែជាជនក្រីក្រ”ដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ