07/12/2015 09:48 GMT+7 Email Print Like 0

អង់គ្លេសនិងបារាំងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំង IS


អង់គ្លេសនិងបារាំងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំង IS (Image: VNA)

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ខុទ្ទកាល័យប្រធានាធិបតីបារាំង លោក Francois​ Hollande បានឲ្យដឹងថា៖ លោក  Hollande  ​និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក​David Cameron បាន​ជួប​សន្ទនា​តាម​ទូរ​ស័ទ្ទ​ហើយ​ឯកភាព​បង្កើន​កិច្ច​សហប្រតិ​បត្តិការក្នុង​ការប្រយុទ្ធប្រឆាំង នឹងអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី​និយាយដោយ​ដោយ​ឡែក​និង​លើពិភពលោក​និយាយរួម។ នាថ្ងៃដដែល​រដ្ឋមន្ត្រី ក្រសួងការពារជាតិអង់គ្លេស លោក Michael Fallon បានទៅ​បំពេញ​ទស្សនកិច្ច ជាផ្លូវការនៅមូលដ្ឋានសឹកនៃកងទ័ពជើងអាកាសប្រទេសនេះ​ប្រចាំនៅកោះ Cyprus។ ថ្លែងមតិ​នៅទី​នេះ លោក  Fallon បានវាយតំលៃ​ខ្ពស់ចំពោះយុទ្ធនាការ វាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើទីតាំង​របស់ IS នៅស៊ីរី ដើម្បីធានា សុវត្ថភាពនិងសន្តិសុខសំរាប់ប្រជាពលរដ្ឋអង់គ្លេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ