12/06/2015 10:59 GMT+7 Email Print Like 0

អង់គ្លេសនិងចិនបង្កើនកិច្ចសហប្រតិបត្តិការទ្វាភាគី

នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលកំពុង បំពេញទស្សនកិច្ចនៅ​អង់​គ្លេស​បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប្រទេសសាមី លោក David Cameron។ ក្នុងជំនួប លោក Cameron បានឲ្យដឹងថា៖​ អង់គ្លេសប្តេជ្ញា ខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន ហើយមានគោលបំណងក្លាយ​ទៅ​ជា​​ដៃគូ សហប្រតិបត្តិការបើកទ្វាបំផុតរបស់ចិន។ ក្រុងឡុងសន្យាជំរុញយ៉ាងសកម្មពាណិជ្ជកម្ម ទ្វេភាគី លើក​ទឹក​​​​ចិត្តក្រុមហ៊ុននៃប្រទេសទាំង ២ បង្កើនការវិនិយោគទៅវិញទៅមក ជាពិសេសលើវិស័យផ្លូវដែកហាយវៃ ថាមពលបរមាណូរស៊ីវិល អាកាសចរណ៍ ព្រមទាំង ជំរុញការចរចារស្តីពីការគាំពារវិនិយោគអឺរ៉ុប-ចិន គាំទ្រ​ការ​អនុវត្ត​ផែនការ មណ្ឌលពាណិជ្ជកម្មសរីអឺរ៉ុប-ចិន ផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាន​អះអាងថា៖ ដំណើរទស្សនកិច្ចនៅអង់គ្លេសរបស់ប្រធានរដ្ឋចិន លោក Xi Jinping មានអត្ថន័យ​ប្រវត្តិ​សាស្ត្រ​សំរាប់របត់សំខាន់មួយក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង នៃប្រទេសទាំង ២។ ភាគីទាំង ២ អាចស្វែង​រក​យ៉ាង​សកម្ម​ចំណុចថ្មីក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-អង់គ្លេស៕
 
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ