27/05/2017 10:51 GMT+7 Email Print Like 0

អង់គ្លេសធ្វើការស៊ើបអង្កេតលើបណ្តាញភេរវកម្មសង្ស័យពាក់ព័ន្ធនានា


 ប៉ូលីស្តអង់គ្លេសកំពុងយាមល្បាត (រូបថតៈ TTXVN)

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ មជ្ឈដ្ឋានមន្ត្រីអង់គ្លេសបានជូនដំណឹងថា កំពុង​តាម​ប្រមាញ់ក្រុម សកម្ម​ប្រយុទ្ធ​អ៊ីស្លាម ពាក់ព័ន្ធនឹងអង្គការភេរវករនៅលីបី ដែលជាប់​សង្ស័យ​ឈរនៅ ខាងក្រោយ ភេរវកម្ម​អត្តឃាត​សម្លាប់​មនុស្ស ២២នាក់ និងរបួស​រាប់សិបនាក់នៅរង្គសាល Manchester Arena នៃទីក្រុង Manchester។ 
 
ក្នុងថ្ងៃ​ដដែល ប៉ូលីស្តប្រទេស នេះ ឲ្យដឹងថា បានរកឃើញ “វត្ថុគួរឲ្យសង្ស័យ” មួយ​ចំនួន នៅក្នុងការចុះឆែក ឆេរលំ​នៅដ្ឋានមួយកន្លែងក្នុងទីរួមស្រុក Wigan ទីក្រុង ​Manchester ផងដែរ។ មុន នោះ ប៉ូលីស​អង់គ្លេស​ក៏បាន​ចាប់​ឃុំ​មុខ​សញ្ញា​ជាប់​សង្ស័យ​នៅ ទីរួមស្រុកនេះ ជម្លៀស ប្រជាជន និងបញ្ចូនក្រុមដោះមីនទៅ​ដល់​កន្លែង​កើតហេតុ​បន្ទាប់ពីរកឃើញ “វត្ថុ គួរឲ្យសង្ស័យ” មួយចំនួន៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ