28/06/2016 10:12 GMT+7 Email Print Like 0

អង់គ្លេសធ្លាក់ចូលអស្ថិរភាពនយោបាយដោយសារ Brexit


អង់គ្លេសធ្លាក់ចូលអស្ថិរភាពនយោបាយដោយសារ Brexit (រូបថត៖AFP/TTXVN)

វិបត្តិនយោបាយនៅចក្រភពអង់គ្លេសទាក់ទិន ដល់ការសំរេចចិត្តចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit) កំពុង​មានសភាពកាន់តែធ្ងន់ធ្ងរ ក្នុងកាលៈ​ទេសៈដែល​ភាគីនានា​ក្នុង​ប្រទេស​ប្រជែង​ដណ្ដើម​យក​ឥទ្ធិពល ហើយ​ថ្នាក់ដឹកនាំ​EU ក៏កំពុងខំប្រឹងបែងបង្ខំឲ្យក្រុងឡុងដ៍បង្កើន​ល្បឿន នៃការសំរេចនីតិវិធីចាកចេញ​ពី EU។ ពីរ ថ្ងៃក្រោយពីនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron ប្រកាសការ​លាលែង ពីតំណែង​ដោយ​សារ​ភាគីគាំទ្រ​ការបន្ត​នៅ​ EU មិន​ទទួល​បានជ័យ​ជំនះ​ក្នុងការ​បោះប្រជាមតិ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ កន្លង​ទៅនោះ​ អ្នក​ដឹកនាំគណៈបក្សការ​ងារអង់​គ្លេស ​លោក Jeremy Corbyn ដែល​ជាអ្នកប្រឆាំង​ជំទាស់ Brexit ​ក៏កំពុង​ត្រូវ​ប្រឈមមុខ នឹងសម្ពាធលាលែងពីតំណែងផងដែរ។ ប៉ុន្តែ លោក Jeremy Corbyn​បាន​អះអាង​ថា លោក​នឹងមិនលាលែងពីតំណែងទេ បើទោះបីជារហូត​ដល់ពេល​នេះមាន​សមាជិក១១រូប​នៃគ​ណៈបក្សការ​ងារ​ បានឡើងសម្លេងប្រឆាំងជំទាស់​លោករូប​នេះនិង​ចាកចេញ​ពីកណៈ​រដ្ឋមន្រ្តី​របស់​លោក​។ លោក Jeremy Corbyn ត្រូវបានចាត់ទុកថា បានទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូល​ប្រជាជន អង់គ្លេសបន្ត​នៅ EU ដោយ​សារមានរហូតដល់ទៅមួយ​ភាគបី​បរិមាណ អ្នកបោះឆ្នោតនៃ​គណៈបក្សការ​ងារ​បាន​បោះឆ្នោត​គាំទ្រ​ Brexit៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ