25/07/2016 09:38 GMT+7 Email Print Like 0

អង់ការ៉ារៀបចំពេញលេញឯកសារដើម្បីធ្វើបត្យាប័នបុព្វជិត Gulen


បុព្វជិត Fethullah Gulen (រូបថត៖EPA/TTXVN)

រដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យ​ដឹង​ថា អង់ការ៉ា​គ្រោង​នឹង​សំរេច​លើសំណុំឯកសារ​ធ្វើបត្យាប័នបុព្វជិត Fethullah Gulen ពីអាមេរិក​វិលត្រឡប់​មក​ប្រទេស​វិញ​ក្នុង​រយៈពេលពី​៧ដល់​១០ថ្ងៃ​ខាងមុខ។ លោក Gulen កំពុងនិរទេសខ្លួននៅអាមេរិក ហើយ​ត្រូវអង់​ការ៉ា​ចោទ​ប្រកាន់​ពី អំពើឈរនៅពីក្រោយការធ្វើរដ្ឋប្រហារ​មិនសម្រេចជោគ ជ័យកាលពីថ្ងៃទី១៥​ ខែកក្កដា នៅ​ទួរគី។ ឆ្លើយ​សម្ភាសន៍​លើទូរទស្សន៍ លោក Cavusoglu បានអះអាងថា​មាន​ទំនាក់​ទំនង​ដ៏ច្បាស់​លាស់​រវាង​ពួក​ទាហាន​ចូល រួម​ការធ្វើរដ្ឋប្រហារ និង​បណ្ដាញអ្នគាំទ្របុព្វជិត Gulen។ នាថ្ងៃដដែល មន្ត្រីទួរ​គីមួយ​រូប​បាន​ឲ្យដឹង​ថា កង​កម្លាំងសន្តិសុខប្រទេសនេះ​បាន​ចាប់ខ្លួនឈ្មោះ Hails Hanci ជាទីប្រឹក្សាជាន់ខ្ពស់ របស់បុព្វជិត Fethullah Gulen។ លោករូបនេះបានទៅកាន់ទួរ​គី២ថ្ងៃមុន នឹងកើតមានឡើងការធ្វើរដ្ឋប្រហារ។​ក្នុង​ព្រឹតិ្តការណ៍​ទាក់ទិនមួយ​ទៀត នា​ថ្ងៃដ​ដែល ប្រធានព្រះរាជអាជ្ញាទីក្រុង​អង់ការ៉ា​លោក Harun Kodalak បាន​ឲ្យដឹង​ថា ទួរ​គីបានដោះ​លែងទាហាន១ពាន់​២រយនាក់​ដែល​ត្រូវបាន​ឃាត់​ខ្លួន​ក្រោយ​ពីករណី​ធ្វើរដ្ឋ​ប្រហារ​។ នេះជាវគ្គ​ដោះ​លែងធំដំបូងរបស់ទួរ​គីក្រោយពីករណី​ធ្វើរដ្ឋប្រហារ នាថ្ងៃទី១៥ ខែកក្កដា ដែលធ្វើឲ្យ​មនុស្ស​រាប់​ហ្មឺន​នាក់​ត្រូវឃាត់​ខ្លួន ផ្អាកពីការងារឬ​ត្រូវ​ស៊ើប​អង្កេត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ