22/06/2015 10:19 GMT+7 Email Print Like 0

អគ្គ​លេខា​បក្ស​៖ ​ពង្រីក​ថែម​ទៀត​តួនាទី​របស់​សារព័ត៌​មាន​ក្នុង​បុព្វហេតុ​ផ្លាស់​ប្តូរ​ថ្មី​ក​សាង​​និង​​ការ​ពារ​មាតុ​ប្រទេស


អគ្គលេខាបក្ស៖ ពង្រីកថែមទៀតតួនាទីរបស់សារព័ត៌មានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីកសាងនិងការពារមាតុប្រទេស (កាសែត Thai Nguyen)

នាថ្ងៃទី២១ខែមិថុនាឆ្នាំ​២០១៥ គំរូប៩០ឆ្នាំ​នៃទិវាសារ​ព័ត៌មាន​បដិវត្ត​ន៍វៀតណាម។ ក្នុង​ឱកាស​នេះ អគ្គ​លេខាបក្ស​កុម្មុយ​នីស្ត​វៀត​ណាម​ លោក Nguyen Phu Trong មាន​អត្ថបទស​សេរក្រោម​ចំណង​ជើង​ថា  បង្រីក​ថែម​ទៀត​តួនា​ទី​របស់​សារព័ត៌មាន​ក្នុង​បុព្វហេតុផ្លាស់​ប្តូរថ្មីកសាង​ និងការពារមាតុប្រទេស។ ចាប់ផ្ដើម​អត្ថបទសសេរ លោក​អគ្គ​លេខា​បានផ្ញើរ​ជូនមជ្ឈដ្ឋានអ្នក​សារព័ត៌ ក្នុងទូទាំងប្រទេស នូវសេចក្តី​សាកសួរ​សុខទុក្ខនិង​ជូនពរដ៏ល្អ​បំផុត។ រំលឹក​ដល់តួនាទីរបស់​សារព័ត៌​មាន លោក Nguyen Phu Trong បានអះអាង​ថា សារព័ត៌​មាន​បដិវត្តន៍​ជាអាវុធ​ដ៏មោះ​មុត​ជំរុញ​សង្គមឈាន​ឡើង ដោយឥតឈប់ឈរ។ សារព័ត៌​មាន​បាន​ក្លាយទៅជាកំ​លាំង​សំខាន់ ​លើស​មរ​ភូមិ​​សតិ​អារម្មណ៍ ក្នុងបណ្ដាការតស៊ូការ​ពារមាតុ​ប្រទេស។ ឈានទៅសម័យ​កាលផ្លាស់​ប្តូរថ្មី​ បណ្ដាអ្នក​កាសែត​ជា​និច្ច​កាលក្ដាប់ជាប់​ស្ថានភាពជាក់​ស្ដែងដ៏រស់រវើក លើកដម្កើង​គំរូល្អ​ម្ចាស់ការ​តស៊ូប្រឆាំង​ អំពើអសកម្ម តស៊ូការ​ពារ​នូវ​អធិបតេយ្យភាព​ដ៏ពិសិដ្ឋនៃ​មាតុប្រទេស។

​នាបច្ចុប្បន្ននៅទូទាំងប្រទេសមានស្ថាប័នកាសែតបោះពុម្ភ​ចំនួន៨៤៩ ស្ថានីយ៍​ផ្សាយសម្លេង​ទូរទស្សន៍​ចំនួន៦៧ កាសែត​ទស្សនា​វដ្តី​អេលិចត្រូវ​និក​ចំនួន៩៨និង​ទីភ្នាក់ងារសារព័ត៌​មាន​ជាតិ​មួយ។ លោកអគ្គលេ​ខាបក្សបាន​ទាមទា​រអ្នកកាសែត​ឲ្យ​ត្រូវហាត់​ពត់លត់​ដំ ដោយឥតឈប់ឈរ​លើកកំពស់​ការយល់​ដឹង នយោបាយសមត្ថភាព​ជំនាញ​ពិសេស គឺសីលធម៍អ្នក​កាសែត។

​ស្ដីពីបញ្ហាគ្រប់គ្រងសារព័ត៌មាន លោក Nguyen Phu Trong បានស្នើ​ស្ថាប័ន​បញ្ជា​ណែនាំ​គ្រប់គ្រង​សារព័ត៌​មាន​លើក​កំពស់​គុណភាព​ នៃការងារ សេនាធិការ​កសាង​គោលការន៍​គោលមាគ៌ា​អភិវឌ្ឍន៍​និងគ្រប់គ្រង​សារព័ត៌មាន​ធានាគោលការណ៍ គឺសារ​ព័ត៌មាន​ជានិច្ចកាល​បានដាក់​ក្រោមកិច្ច​ដឹកនាំ របស់បក្សការគ្រប់គ្រង​របស់​រដ្ឋសម​ស្រប​នឹង​​ស្ថាន​​ភាព​ជាក់​​ស្ដែង នៃប្រទេសជាតិ​និងនិន្នាការ​អភិវឌ្ឍន៍​រួមនា​បច្ចុប្បន្ន។

នាចុងបញ្ចប់ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើ​ស្ថាប័ន​សារព័​ត៌មាន​ប្រមូល​ផ្ដុំឃោសនា​គាំទ្រ​បណ្ដា​ចលនា​ប្រឡង​ប្រណាំងរៀបចំ ដើម្បីប្រជាជន​គ្រប់​ស្រទាប់​រួមមតិទៅក្នុង​សេចក្តី​ព្រាងឯក​សារ​មហាសន្និ​បាត​បក្សទូទាំង​ប្រទេសលើកទី១២។ សារ​ព័ត៌មានត្រូវតែ​ជាអ្នកនាំមុខ​លើសមរភូមិ ​សតិអារម្មណ៍បំ​ផ្លាញរាល់​ឧបាយកល​របស់​អនុភាព​អមិត្តពង្រឹងជំនឿជាក់​របស់ប្រជាជន ចំពោះបក្សរដ្ឋនិងរបប៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ