20/04/2015 11:54 GMT+7 Email Print Like 0

អគ្គអធិការកិច្ចវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប


អគ្គអធិការកិច្ចវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប (VOV)

 

ក្នុង​ក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប ចាប់ពីថ្ងៃទី​១៧ដល់ថ្ងៃទី២២ខែមេសាឆ្នាំ​២០១៥​ នាថ្ងៃទី១៨ខែមេសា អគ្គ​អធិ​ការ​កិច្ច​រដ្ឋា​ភិបាល​​វៀត​ណាម​ លោក Huynh Phong Tranh បាន​ជួប​សន្ទនា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​អេហ្ស៊ីប លោក​ Ibrahim Mahleb។ នៅពិធីជួប​សន្ទនានេះនាយករដ្ឋមន្ត្រីអេ​ហ្ស៊ីប Mahleb បាន​វាយ​តំលៃ​ខ្ពស់​កិច្ច​សហប្រតិបត្តិការ ប្រកបដោយ​ប្រសិទ្ធភាព រវាងស្ថាប័ន​ឃ្លាំមើល​រដ្ឋបាល​អេហ្ស៊ីប​ និង​អធិ​ការ​កិច្ច​រដ្ឋា​ភិបាល​​វៀត​​ណាម រួមចំណែក​បង្កើន​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​ មិត្ត​ភាព​ជាប្រ​ពៃណី​ដ៏ល្អ​ប្រសើរ​​រវាង​ប្រទេស​ទាំង​ពីរ។​

រីឯអគ្គអធិការកិច្ចរដ្ឋាភិបាលលោក Huynh Phong Tranh បានសម្ដែង​បំណង​បង្កើន​សកម្ម​ភាព​សហ​ប្រតិ​បត្តិ​ការ​​ជាក់​ស្ដែង រវាងស្ថាប័ននៃប្រទេស​ទាំង​ពីរ​ពិសេ​ស​គឺ ក្នុង​វិស័យ​គ្រប់​គ្រង​រដ្ឋ​បាល​សាធា​រណៈ​និង​បង្ការ​ប្រ​ឆាំង​​​អំពើរ​ពុក​រលួយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ