05/11/2015 10:04 GMT+7 Email Print Like 0

អគ្គសេនាធិការកង​ទ័ពប្រជាជន​វៀតណាម​ទទួលជួប​សន្ទនា​ជាមួយ​មេបញ្ជាការ​រងការ​ពារជាតិ​ចក្រភព​អង់គ្លេស​និង​អៀឡង់​ខាង​ជើង​


ទិដ្ឋភាពនៃជំនួបសន្ទនានេះ (រូបថត៖qdnd.vn)

នាព្រឹកថ្ងៃទី៤ខែវិច្ចិកាឆ្នា២០១៥​ នៅជំនួបសន្ទនាជាមួយមេបញ្ជាការរងការពារជាតិ​ចក្រភព​អង់​គ្លេស​និង​អៀ​ឡង់​ខាង​ជើង នាយ​ឧត្តមសេនីយ៍កងទ័ពជើងអាកាស Stuart Peach ដែល​កំពុង​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​វៀត​ណាម អគ្គសេនាធិការកងទ័ព​ប្រជាជន​វៀតណាម នាយឧត្តម​សេនីយ៍ Do Ba Ty បានស្នើរឲ្យ​ភាគី​ទាំង​ពីរ​យក​ចិត្ត​ទុក​ដាក់​ដល់ការជំរុញ​ កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិ​ភាព លើវិស័យសន្តិសុខសមុទ្រ បណ្ដុះ​បណ្ដាល​ សន្តិសុខបណ្ដាញអ៊ីនធឺណែតនិង​បច្ចេកវិទ្យាព័ត៌មាន។ ក្រៅពីនោះ ភាគីទាំងពីរគប្បីបន្ត​សហប្រតិ បតិ្ត​ការ​លើវិស័យ​មនុស្សធម៌នានា​ដូចជា ស្វែងរកជួយសង្គ្រោះ ពេទ្យទ័ព ជំនះ ពុះពារ​លើផល​វិបាក​ដោយគ្រាប់​បែក​ម៉ីន​នៅ​សេស​សល់ ក្រោយពីសង្គ្រាមនៅវៀតណាម រួមចំណែក​ក្នុង​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបតិ្ត​ការ​និង​វឌ្ឍន​ភាព​រួម។ នាពេលខាងមុខនេះ​ភាគីទាំងពី​រ​បន្ត​អនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធិភាព​នូវ​អនុស្សរណៈ​យោគយល់​ស្ដីពី​​​កិច្ចសហប្រតិបតិ្តការការពារជាតិ​ទ្វេភាគី ដែលក្រសួង​ការពារជាតិនិងកងទ័ពនៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថ​លេខា​ កាលពីខែវិច្ចិកា​ឆ្នាំ ២០១១ ព្រមទាំងបង្កើនការ​ផ្លាស់ប្ដូរ ឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង សហ​ប្រតិបតិ្ត​កា​រផ្សេងៗទៀត​ ឲ្យបានសមស្របនឹងក្របខ័ណ្ឌទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ​ផង​ដែរ​៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ