08/09/2015 09:29 GMT+7 Email Print Like 0

អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមរំលឹកខួបលើកទី៧០នៃទិវាបង្កើត


អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមរំលឹកខួបលើកទី៧០នៃទិវាបង្កើត

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ អគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម បានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើត (ថ្ងៃទី៧កញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី៧កញ្ញាឆ្នាំ២០១៥)។​អញ្ជើញចូមរួម ក្នុងពិធីនេះមានវត្តមានប្រធានរដ្ឋលោក Truong Tan Sang និងថ្នាក់ដឹកនាំរដ្ឋាភិបាលជាច្រើនរូប​ទៀត។

នៅទីនេះ លោក Truong Tan Sang បានក្រើនរំលឹកអគ្គសេនាធិការដ្ឋានគប្បីអនុវត្តល្អថែមទៀតភារកិច្ចសេនាធិការឲ្យគណៈកម្មាធិការបក្សទ័ពមជ្ឈឹម និងក្រសួងការពារប្រទេសអនុវត្តល្អភារកិច្ចកសាងកងទ័ពប្រជាជនបដិវត្តន៍ត្រឹមត្រូវទំនើបជាជំហានៗ។ លោកបានលើកច្បាស់ថា៖       “អគ្គសេនាធិការត្រូវក្តាប់ជាប់ស្ថានភាពវិភាគនិងព្យាករណ៍ត្រឹមត្រូវរាល់សភាពការណ៍យុទ្ធសាស្ត្រដែលអាចកើតមានឡើងរាល់កាលៈ​ទេសៈ​ ស្មុគស្មាញដោយអនុភាពបង្កឡើង សំដៅដាក់សំណើរជាមួយបក្សណរដ្ឋ ដើម្បីដាក់ចេញការផ្តើមគំនិត គោលមាគ៌ាត្រឹមត្រូវ។ កែប្រែ និងបំពេញបន្ថែមវិធានការត្រៀមតស៊ូជាស្រេច ទប់ទល់ជាមួយឧបាយកល្យរបស់បណ្តាអនុមិត្តផងដែរ”។

នៅក្នុងពិធី ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ក៏បានប្រគល់គ្រឿងឥស្សរិយយស់យុទ្ធ​ជ័យ​លេខ​ ១​ជូន​អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ