14/07/2015 10:52 GMT+7 Email Print Like 0

អគ្គលេខា Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិកប្រកបដោយជោគជ័យ


អគ្គលេខា Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិកប្រកបដោយជោគជ័យ (VOV)

នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ចើញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លុវការនៅអាមេរិកប្រកបដោយជោគជ័យ។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅអាមេរិកលោកអគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានាធិបតី Barack Obama ទ​ទួល​ជួបសន្ទនាជាមួយដំណាងពាណិជ្ជកម្ម Michael Froman ជួបសន្ទនាជាមួយថ្នាក់ដឹកនាំសាសនាអាមេរិកជាដើម។ នៅទីក្រុងញូវយ៉ក់ លោកអគ្គលេខា Nguyen Phu Trong បានជួបសន្ទនាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon មកសាកសួរសុខទុក្ខគ្រួសារអតីតប្រធានាធិបតី Bill Clinton នៅ Kittle House ទទួលជួបសន្ទនាដំណាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តអាមេរិកនិងជួបមុខមិត្តភក្តិឆ្វេងនិយមអាមេរិក។

ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍ស្ដីពីទស្សនវិស័យរួមទំ​នាក់​ទំនងវៀតណាម-អាមេរិក។ ភាគីទាំងពីរបានអះអាងបន្តលាតត្រដាងទំនាក់ទំនងស៊ីជម្រៅនិរន្តរភាពនិងជាក់ស្ដែងលើមូលដ្ឋានគោរពធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់អន្តរជាតិនិងរបបនយោបាយគោរពឯករាជ្យ​អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់គ្នា។ ភាគីទាំងពីរបានសម្ដែងការព្រួយបារម្ភអំពីបំរ៉ែ​បំរួល​នា​ពេលថ្មីៗនេះនៅសមុទ្រខាងកើតសង្កត់ធ្ងន់ទៅលើភាពចាំបាច់ត្រូវលើកកំពស់សិទ្ធិសេរីភាពនាវាចរណ៍និង​អាកាសចរណ៍ដែលបានអន្តរជាតិទទួលស្គាល់។ ប្រទេសទាំងពីរគាំទ្រដោះស្រាយដោយសន្តិវិធីរាល់ជំ​លោះ​តាមច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងទទួលស្គាល់សារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ​ខាងកើត (DOC) ទន្ទឹមនឹងនោះគាំទ្រការខំប្រឹងប្រែងសំដៅទទួលបានក្រមប្រតិបត្តិដំបន់នៅសមុទ្រ
ខាងកើត (COC)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ