10/08/2015 09:59 GMT+7 Email Print Like 0

អគ្គលេខា Nguyen Phu Trong៖សារព័ត៌មានជាអាវុធដ៏មុតរួមចំណែកក្នុងការបង្កើតសាធារណៈមតិសង្គមស្អាតស្អំ


អគ្គលេខា Nguyen Phu Trong៖សារព័ត៌មានជាអាវុធដ៏មុតរួមចំណែកក្នុងការបង្កើតសាធារណៈមតិសង្គមស្អាតស្អំ(VNP)

ថ្លែងមតិនៅមហាសន្និបាតទូទាំងប្រទេសលើកទី១០សមាគមអ្នកកាសែតវៀតណាមនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥​ នៅក្រុងហាណូយ អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាមលោក Nguyen Phu Trong បានលើកដម្កើងរាល់ការរួម​ចំណែកដ៏​ធំធេង​របស់​សារព័ត៌មានទូទាំងប្រទេសក៏ដូចជារបស់សមាគមអ្នក​សែតវៀតណាមនា
ពេល​​កន្លងទៅ។ ជួរអ្នកធ្វើកាសែតត្រូវជ្រួចជ្រាបពេញ​លេញជ្រាលជ្រៅថែមទៀតនូវទស្សនៈ​សារព័ត៌មានអាវុធ​ដ៏មុតជាឧបករសក្តិសិដ្ឋ​របស់បក្សលើសមរភូមិសតិអារម្មណ៍រួម​ចំណែកក្នុងការបង្កើតសាធារណៈមតិ​សង្គម​ស្អាតស្អំ។ ស្ដីពីសកម្មភាពរបស់សមាគម​វៀតណាមនាពេលខាងមុខ អគ្គលេខា Nguyen Phu Trong​បាន​ស្នើរថា៖

“សមាគមអ្នកកាសែតគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ថែមទៀតទៅលើ​ភារកិច្ច​សាមគ្គីភាពប្រមូលផ្ដុំសមាជិក​សមាគមជំរុញការរៀនសូត្រនិងធ្វើតាមគំរូ
សីលធម៍​លោកប្រធានហូជីមិញផ្សាភ្ជាប់នឹងការអនុវត្តការកំណត់សីលធម៍អ្នក​កាសែត​វៀត​ណាម។ សហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចស្ថាប័ន​សារ​ព័ត៌មានមូលដ្ឋាន​បណ្ដុះបណ្ដាលដើម្បីលើកកំពស់ដោយឥតឈប់ឈរតួនាទី​គុណភាពប្រសិទ្ធិភាពស​កម្មភាពរបស់សមាគម៕”

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ