01/03/2018 10:21 GMT+7 Email Print Like 0

អគ្គលេខាលោក Nguyen Phu Trong អញ្ជើញចូលរួមកម្មវិធីរំលឹកខួប អនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម


អគ្គលេខាលោក Nguyen Phu Trong ជាមួយតំណាងចូលរួមពិធីរំលឹកខួប (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើក​ទី​៦៣​ ទិវាគ្រូពេទ្យវៀតណាមក្រោមប្រធានបទ “បង្កើនសុខាភិបាលនៅមូលដ្ឋាន - ឆ្ពោះទៅការថែទាំសុខភាពសម្រេប់ប្រជាជនទាំងមូល”។ អគ្គលេខាលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីនេះ។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានលើកច្បាស់ថា៖ សន្និបាតមជ្ឈឹមលើកទី ៦ នីតិកាល​ទី ១២ បានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការបង្កើនការងារការពារ ថែទាំនិងលើកកំពស់សុខភាពសំ​រាប់​ប្រជាជនក្នុងស្ថានភាពថ្មី និងសេចក្ដីសម្រេចចិត្តស្ដីពីការងារចំនួនប្រជាជនក្នុងស្ថានភាពថ្មី។ នេះជា​គោល​មាគ៌ាធំៗ ដែលបង្ហាញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះ បុព្វហេតុការពារ ថែទាំ និងលើកកំពស់សុខភាពរបស់ប្រជាជន។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានថ្លែងអំណរគុណជូនចំពោះការជួយឧបត្ថម្ភកិច្ចសហការដ៏ថ្លៃថ្លារបស់អង្គការសុខាភិបាលពិភពលោក បណ្ដាគ្រូពេទ្យ អ្នកជំនាញការនិង​អង្គការអន្តរជាតិផ្សេងៗចំពោះផ្នែកសុខាភិបាលវៀតណាម ផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានអះ​អាង​ថា​៖

“ការថែទាំ ការពារសុខភាពរបស់ប្រជាជនជាភារកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូលជាសិទ្ធិនិងកាតព្វកិច្ចរបស់​ប្រជាជនម្នាក់ៗ។ វិនិយោគសម្រេប់សុខាភិបាលជាវិនិយោគសម្រេប់ការអភិវឌ្ឍដោយចីរភាព និងអនាគត​របស់កូនចៅ។ ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាច សមូហភាពនយោបាយគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់ ណែនាំ សហការយ៉ាងស្អិតរមួត បង្កលក្ខណៈ ងាយស្រួល ដើម្បីផ្នែកសុខាភិបាលសម្រេចភារកិច្ចរបស់​ខ្លួន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ