10/11/2014 09:19 GMT+7 Email Print Like 0

អគ្គលេខាលោក Nguyen Phu Trong មកបំពេញទស្សនកិច្ចនៅ ស្រុក Pho Yen ខេត្ត Thai Nguyen


អគ្គលេខាលោក Nguyen Phu Trong មកបំពេញទស្សនកិច្ចនៅស្រុក Pho Yen ខេត្ត Thai Nguyen (VOV)

នាថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ ២០១៤ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមក​បំពេញ​ទស្សនកិច្ចនៅស្រុក Pho Yen ខេត្ត Thai Nguyen។ នៅ​ទី​នេះ​លោក Nguyen Phu Trong បានសប្បាយរីករាយចំពោះ​លទ្ធផល​ដែលបក្សភាគ​រដ្ឋ​អំណាច​និង​ប្រជាជន​របស់​ស្រុក​ទទួលបានក្នុងនោះ​លេចធ្លោគឺកំណើរជាមធ្យមទទួលបាន ២០ %ក្នុងឆ្នាំ ចំណូល​មធ្យម​ក្នុង​ឆ្នាំ២០១៣ ​ទទួលបាន៥៥លានដុង​លើមនុស្សម្នាក់។​ ការងារកសាងបក្សត្រូវបានជំរុញលើ​វិស័យទាំង៣ នយោបាយ​សតិអារម្មណ៍ ចាត់តាំង អនុវត្តល្អការងារចលនា​ប្រជាជន។

អគ្គលេខា​បក្សបាន​សំណូមពរ​បក្សភាគខេត្តនិងស្រុកធ្វើល្អការត្រៀម​រៀបចំឲ្យ​មហាសន្និបាត​បក្ស​​ភាគ​គ្រប់ជាន់ថ្នាក់ ចាត់ទុកនេះជាឱកាសដើម្បីបន្ត​កសាង​បក្សកសាងប្រព័ន្ធនយោបាយ។
នៅស្រុក Pho Yen អគ្គលេខាលោក Nguyen Phu Trong បានមកទស្សនា​ក្រុមហ៊ុន​អេ​លិច​ត្រូ​និក​ Samsung វៀតណាមនៅមណ្ឌលឧស្សាហកម្ម Yen Binh និង​ចូលរួមទិវា​មហោស្រព​មហា​សាមគ្គីភាពប្រជាជាតិនៅទីប្រជុំជននៅឃុំ Trung Thanh ផងដែរ៕

តាម​​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ