31/03/2018 21:37 GMT+7 Email Print Like 0

អគ្គលេខាលោក Nguyen Phu Trong ផ្ញើរសារទូរលេខថ្លែងអំណរគុណចំពោះ ប្រធានរដ្ឋគុយបាលោក Raul Castro

នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងគណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Santiago De Cuba បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅគុយបា។

អគ្គលេខាលោក Nguyen Phu Trong ប្រគល់គ្រឿងឥស្សៈរិយយសផ្កាយាសជូន
ចំពោះប្រធានរដ្ឋគុយបាលោក Raul Castro (រូបថត៖ TTXVN)


អគ្គលេខាលោក Nguyen Phu Trong បានផ្ញើរសារទូរលេខថ្លែង អំណរគុណចំពោះលេខាទី១ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបាលោក Raul Castro Ruz។

លោកអគ្គលេខាបានថ្លែងអំណរគុណដ៏ស្មោះត្រង់ជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនគុយបាជាភាតរៈ អំពី​ការទទួលយ៉ាងមហោឡារឹកនិងស្និទ្ធស្នាល ក្នុងអំឡុងដំណើរទស្សនកិច្ច។ លោក Nguyen Phu Trong បានជូនពរប្រជាជនគុយបាជាភាតរៈ ក្រោមការដឹកនាំយ៉ាងឈ្លាសវៀងវៃរបស់បក្សកុម្មុយនិស្តគុយបាបន្តទទួលបាន​សមិទ្ធិផលធំធេងជាងទៀត ក្នុងបុព្វហេតុធ្វើបច្ចុប្បន្នកម្មរូប សណ្ឋានសេដ្ឋកិច្ចសង្គម និងកសាងប្រទេស​គុយបា​សង្គមនិយមប្រកបដោយ វិបុលភាពនិងចីរភាព។

មុននោះ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ អគ្គលេខាលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់​វៀត​ណាមបានចាកចេញពីរដ្ឋធានី La Habana បំពេញ ទស្សនកិច្ចទៅទីក្រុង Santiago De Cuba ដែលធ្លាប់ជារដ្ឋធានីដំបូងនៃប្រទេសនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ