24/11/2014 16:00 GMT+7 Email Print Like 0

អគ្គលេខាលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ិនិងបេឡារុស


អគ្គលេខាលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី (VOV)

ទទួលសេចក្តីអញ្ចើញរបស់ប្រធានាធិបតេយ្យរុស្ស៊ីលោក Vladimir Putin នាព្រឹកថ្ងៃទី២៣​ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៤​ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន​ទៅ​បំ​ពេញ​​ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។ ​ទំនាក់ទំនងមិត្តភាពជាប្រពៃណី​រវាង​វៀត​ណាម​និង​សហព័ន្ធរុស្ស៊ីមានកម្រាស់ប្រវត្តិសាស្ត្រ៦៤ឆ្នាំមុននេះ សហភាពស៊ូវៀតជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសដំបូងលើពិភពលោកទទួលស្គាល់និងបង្កើតទំនាក់ទំនងការទូតជាមួយវៀត​ណាម​។ ​ឆ្នាំ២០១២ជារបត់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម- រុស្ស៊ីខណៈដែល​ប្រទេស​តាំងពីរលើកកំរិតទំនាក់ទំនងពីដៃគូរយុទ្ធសាស្ត្រឡើង​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ។ នាបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរមានបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំង​ក្លា​ស៊ីជម្រៅនិងកាន់តែមានប្រសិទ្ធភាពលើវិស័យជាច្រើន។​ តំលៃពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៣​ ទទួលបានជិត៤ពាន់លានដុល្លារអាមេរិក(កើនឡើង៨ដងបើប្រៀបនឹងឆ្នាំ២០០១)។

ក្នុងកាលៈទេសៈទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ីកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដំណើរ​ទស្សន​កិច្ច​លើកនេះ លោក Nguyen Phu Trong នឹងរួមជាមួយប្រធានាធិបតី Vladimir Putin និង​ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីពិភាគ្សានិងដាក់ចេញទឹសដៅ​ធំៗវិធានការ​ជាក់​ស្ដែង​សំដៅ​ជំ​រុញ​ទំនាក់​ទំនងសហប្រតិបត្តិការរវាងប្រទេសតាំង​ពីរលើគ្រប់វិស័យឲ្យសក្តិសមនឹងសក្ដានុភាព​បំណង​ប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ៕

តាមVOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ