31/03/2018 10:02 GMT+7 Email Print Like 0

អគ្គលេខាលោក Nguyen Phu Trong ជួបចរចាជាមួយប្រធានរដ្ឋគុយបាលោក Raul Castro


 
 ពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

នារសៀលថ្ងៃទី២៩ ខែមីនា​ ឆ្នាំ​២០១៨​ ពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាគណៈក​ម្មា ធិការបក្ស​កុម្មុយនិស្ត​វៀត​ណាម​លោក Nguyen Phu Trong ​ត្រូវបានរៀបចំឡើង យ៉ាងមហោឡារឹ​ក នៅរដ្ឋធានី La H​abana។ 

បន្ទាប់ពីពិធី​ទទួល អគ្គលេខាលោក Nguye​n Phu Trong បានជួបចរចាជា​មួយលោក Raul Castro R​uz លេខាទី១ គណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនិស្តគុយបា ​ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុម ​ប្រឹក្សារដ្ឋមន្រ្តីគុយបា។
 ​
ក្នុងជំនួប​ចរចា ថ្នាក់ដឹកនាំទាំងពីរ​រូបបានអះអាងថា ទំនាក់ទំន​ងពិសេស រវាងវៀតណាម​និង​គុយបា​ដែលបាន​ពូន​ជ្រុំដោយលោកប្រធានហូជីមិញនិង ​លោកប្រធាន F​idel Castr​o​ គឺជា​ទ្រព្យ​សម្បត្តិ​ដែល​មិន​អាច​កាត់​ថ្លៃបាន​របស់​បក្ស ទាំងពីរ រដ្ឋទាំងពីរនិ​ងប្រជាជននៃប្រទេសទាំងពីរ។​ ភាគីទាំងពីរត្រូវខំប្រឹងប្រែ​ង ដោយ​ឥត​ឈប់ឈរដើម្បីរ​ក្សា ការពារ ពូនជ្រុំនិងផ្ទេរទៅឲ្យជំនាន់​ក្រោយ​ៗ​។
 
ភាគីទាំងពីរបានឯកភា​ពលើការជំរុញកិច្ចសហប្រ​តិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជក​ម្ម វិនិយោគ អប់រំជំនាន់​វ័យ​ក្មេង​ ប​ន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិត រមួតក្នុង​វិស័យការពារជាតិ ​សន្តិសុខនិងកិច្ចការ​បរទេស​ សហការ​យ៉ាង​សកម្ម​និង គាំ​ទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី​នានា ក៏ដូចជាជំរុ​ញខ្លាំង​ការជួប ប្រាស្រ័យ​រវាង​ប្រជា​ជន​នៃប្រទេសទាំងពីរផង​ដែរ។


 អគ្គលេខាលោក Nguyen Phu Trong តាងនាម ថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាម ប្រគល់គ្រឿងឥស្សៈរិយយសផ្កាយមាសជូន លោក Raul Castro Ruz (រូបថត៖ TTXVN)

នារសៀលថ្ងៃដដែល អគ្គលេខាលោក Nguyen Phu Trong បានតាងនាម ថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាម ប្រគល់​គ្រឿង​ឥស្សៈរិយយសផ្កាយមាសជូន លោក Raul Castro Ruz សំដៅលើក​តម្កើង​នូវ​ការ​រួម​វិភាគ​ទាន​ដ៏ធំធេង​របស់ លោក Raul Castro ក្នុងការពង្រឹង​និង​ពង្រីកទំ​នាក់ទំនង​សាមគ្គីភាព​ពិសេសរវាង បក្សទាំងពីរ រដ្ឋទាំងពី​រ រដ្ឋាភិបាលទាំង​ពីរ​និង​ប្រជាជន​នៃប្រ​ទេសទាំងពីរ។
 
នាយប់ថ្ងៃដដែល ប្រធានរដ្ឋលោក Raul Castro បានធ្វើជាអធិបតីក្នុងពិធី ជប់លៀង​ស្វាគមន៍​អគ្គលេខា​លោក​ Nguyen​ Phu Trong និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាម៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ