23/12/2018 11:59 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួល ជួបជាមួយគណៈប្រតិភូជាមេភូមិនិងព្រឹទ្ធាចារ្យជាគំរូក្នុងទូទាំងប្រទេស


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងបណ្ដាមេភូមិ ព្រឹទ្ធាចារ្យនិងអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច (រូបថត៖ TTXVN)

 នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨ នៅរដ្ឋធានី​ហាណូយ អគ្គលេខាបក្ស ប្រធា​នរដ្ឋ​វៀតណាម លោក​ Nguyen Phu Trong បានអញ្ជើញជួប​សំណេះសំណាលយ៉ាង កក់ក្ដៅជា​មួយ​គណៈប្រតិភូជា​មេភូមិ ព្រឹទ្ធាចារ្យ​និង​អ្នក​មាន​កិត្យានុភាព​នៃខេត្តក្រុង​ ព្រំដែនចំនួន៣៥ ដែលអញ្ជើញមកចូលរួមពិធីលើកតម្កើ​ងក្រោមប្រធានប​ទ “ទីពឹង​ផ្អែកនៃភូមិស្រុក”។
 
អញ្ជើញថ្លែង​នៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា​ ព្រំដែនជាតិ​ជាចំ​ណែកដែនដីដ៏ពិសិដ្ឋរបស់មាតុភូ​មិ ដែលមានទីតាំងសំខាន់ណាស់។ ប្រជា ជន​ម្នាក់ៗ​នៅតំបន់​ព្រំដែន​សុទ្ធតែ​ជាយុទ្ធ ជនម្នាក់ដែរ ដោយមានការទទួល​ខុសត្រូវការពារព្រំដែននៅហ្នឹងកន្លែង ដែល​ក្នុង​ នោះបណ្ដាមេភូមិ ព្រឹទ្ធាចារ្យនិងអ្នកមានកិត្យានុភាពក្នុងសហ គមន៍ជនជាតិភាគតិច គឺជាកត្តាគន្លឹះ។
 
តាងនាម​ថ្នាក់ដឹកនាំបក្ស រដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានកោតសរ​សើរ​ការ​រួម​ចំណែក​របស់​អ្នកមាន​កិត្យានុភាពក្នុងសហគមន៍ជន​ជាតិភាគតិច ចំពោះបុព្វហេតុកសាង​និងការពារ​មាតុភូមិ​និយាយ​រួម ក៏ដូចជាបុព្វហេតុ ការពារអធិប​តេយ្យភាពសន្តិសុខព្រំដែន​និយាយដោយ​ឡែក។
 
អគ្គលេខាបក្ស​ ប្រធានរដ្ឋលោក Nguyen Phu Trong មានគោលបំណងថា អ្នកមានកិត្យានុភាព​ទាំងអស់​នៅតំបន់​ព្រំដែនបន្ត​នាំមុខគេក្នុងចលនាប្រឡង ប្រ​ណាំងស្នេហាជាតិ ជាពិសេស​គឺចលនា​ប្រជាជន​ទាំងមូល​រួមរួម​ការពារ​អធិប​​តេយ្យភាព​ដែនដី សន្តិសុខព្រំដែ​នជាតិ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ