14/12/2018 09:54 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Hai Phong

នាថ្ងៃទី ១៣ ខែខែធ្នូ ការិយាល័យនយោបាយបានជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុង Hai Phong សំដៅពិនិត្យ បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣២ របស់ការិយាល័យនយោ បាយ សម័យប្រជុំលើកទី ៩ ស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Hai Phong ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិ
ក្នុងជំនួបធ្វើការជាមួយទីក្រុង Hai Phong (រូបថតៈ vov.vn)

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់គណៈកម្មាធិការបក្សទីក្រុង Hai Phong មក តាងនាមការិយាល័យនយោបាយ  អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញថ្លែងមតិដោយលើកសរសើរចំពោះរាល់លទ្ធផលរដែលទីក្រុង Hai Phong ទទួលបានក្រោយរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តមក។

យល់ស្របជាមួយនឹងទិសដៅ ភារកិច្ចនារយៈពេលខាងមុខ ដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍នោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឱ្យទីក្រុង Hai Phong ត្រូវខិតខំប្រឹងប្រែង ថែមទៀត ដើម្បីមានការអភិវឌ្ឍឱ្យបានខ្លាំងក្លានិងមាននិរន្តរភាព។ ជាពិសេស ទីក្រុង Hai Phong ត្រូវយកចិត្តទុកដាក់ចំពោះការកសាងបក្សនិងប្រព័ន្ធនយោបាយពីព្រោះនេះគឺជាកត្តាមួយដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
អញ្ជើញជួបសំណេះសណាលជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong (រូបថតៈ vov.vn)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកបានសម្តែងនូវទំនុកចិត្ត ថា មានការយល់ស្របគ្នា មានហេដ្ឋារចនាសម្ព័ន្ធមានយន្តការបើកទូលាយ ហើយបើពិនិត្យនៅលើមូលដ្ឋាននៃការពិចារណាដ៏ទូលំទូលាយទីក្រុង Hai Phong នឹងសម្រេចបាននូវគោលដៅដែលបានដាក់ចេញជាមិនខាន។

យល់ស្របចំពោះអនុសាសន៍របស់ទីក្រុង Hai Phong ក្នុងនោះមានការអនុវត្តយន្តការពិសេសដោយឡែក អគ្គលេខាបក្ស ប្រធានរដ្ឋ បានក្រើនរំលឹកថា គោលនយោបាយពិសេសដោយឡែក គួរតែផ្តោតលើវិស័យជាក់លាក់ វិស័យដែលប្រទេសជាតិកំពុងលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍន៍ហើយត្រូវតែធានាការគោរពច្បាប់ផងដែរ។

នៅឯជំនួបធ្វើការនេះ ការិយាល័យនយោបាយបានព្រមព្រៀងជាគោលការណ៍ជាមួយនឹងទស្សនៈនិងគោលដៅជាក់លាក់ដល់ឆ្នាំ ២០២៥ និងឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍ ហើយបានព្រមព្រៀងគ្នាលើតម្រូវការត្រូវផ្សព្វផ្សាយឲ្យបាននូវសេច ក្តីសម្រេចថ្មីមួយដើម្បីដឹកនាំទីក្រុង Hai Phong ដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ