09/12/2018 11:02 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញ​ទទួល​ជួបសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួប
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Phu Trong បានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលកាន់តែរីកចម្រើនជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមនឹងរួមជាមួយកម្ពុជា ខិតខំប្រឹងប្រែងអស់ពីកម្លាំងការ​យកចិត្តដើម្បីរក្សា ការពារ និងពូនជ្រំទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា ក៏ដូចជាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវ ឲ្យកាន់តែអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ
ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ និងលើពិភពលោក។អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក៏បានអះអាងសារជាថ្មីឡើងវិញជាមួយសម្ដេចតេជោហ៊ុនសែនអំពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពិពិធកម្ម ពហុភាគីនូវទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាមផងដែរ។

 លោកប្រធានរដ្ឋ Nguyen Phu Trong បានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលកាន់តែរីកចម្រើនជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីររូប ហើយស្នើឲ្យនាយករដ្ឋមន្ត្រីទាំងពីររូបបញ្ជាណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានារួមសហការយ៉ាងជិតស្និទ្ធិក្នុងការអនុវត្តន៍ រាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព។ លោកប្រធានរដ្ឋក៏បានស្នើឲ្យភាគីទាំងពីរួមសហការគ្នា ដើម្បីសម្រេចរួចរាល់នូវឯកសារគតិយុត្តិជាក់ស្ដែងអំពីសមិទ្ធផល ៨៤ % នៃការងារខ័ណ្ឌសីម៉ា​បោះ​បង្គោលព្រំដែន ហើយខិតខំប្រឹងប្រែងសម្រេចរួចរាល់ការងារនេះឲ្យបានឆាប់ៗសំដៅកសាងខ្សែព្រំដែនប្រកបដោយ​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។

 លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីររូប

ចំណែកឯសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសង្ដែងសេចក្តីសប្បាយរីករាយអំពីការអភិវឌ្ឍនៃទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និង​វៀត​ណាម​ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ និងពិភពលោក។ សម្ដេចតេជោហ៊ុនសែនបានជំរាបលោកអគ្គលេខាបក្ស ប្រធានរដ្ឋអំពីស្ថានភាពនៅកម្ពុជានាពេលថ្មីៗ នេះ ហើយអះអាងថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៦ នឹងប្ដេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនគោកជាមួយវៀតណាម ក៏ដូចជាជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាមផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ